គណបក្សប្រឆាំងស្រីលង្កាបដិសេធសំណើរបស់ ប្រធានាធិបតីកាន់អំណាចចំពោះការស្នើសុំឱ្យ បង្កើតរដ្ឋាភិបាលរួមគ្នា
ស្រីលង្កា៖គណបក្សប្រឆាំងរបស់ប្រទេសស្រីលង្កាបានច្រានចោលការអញ្ជើញរបស់ប្រធានាធិបតីឱ្យបង្កើតរដ្ឋាភិបាលរួបរួមមួយ ក្រោយពលរដ្ឋបាតុកម្មឱ្យមានការលាលែងពីតំណែង ជុំវិញការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យកាន់តែអាក្រក់របស់ប្រទេសនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។
ការស្នើរបស់ប្រធានាធិបតី Gotabaya Rajapaksaគឺធ្វើឡើង នៅព្រឹកថ្ងៃច័ន្ទ ដោយនិយាយថា លោក "អញ្ជើញគណបក្សនយោបាយទាំងអស់ដែលតំណាងនៅក្នុងសភាឱ្យមករួមគ្នាដើម្បីទទួលយកផលប័ត្រថ្នាក់រដ្ឋមន្ត្រី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិជាតិនេះ"។
ដោយឡែកគណបក្សប្រឆាំងដ៏ធំបំផុត មានគណបក្ស United People's Power ឬ Samagi Jana Balawegaya (SJB) បានច្រានចោលសំណើនេះ។
សូមបញ្ជាក់ថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលបានបន្តនៅទូទាំងប្រទេសជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងការចងចាំ និងការធ្វើឱ្យមានការមិនទុកចិត្តកាន់តែខ្លាំងលើការដឹកនាំរបស់ប្រធានាធិបតី Gotabaya Rajapaksa ។
មកដល់ពេលនេះរដ្ឋមន្ត្រីខុទ្ទកាល័យចំនួន២៦នាក់ហើយបានប្រគល់ការលាលែងពីតំណែងរបស់ពួកគេកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានជំទាស់នឹងស្ថានភាពនៃភាពអាសន្នទូទាំងប្រទេស និងបម្រាមគោចរ និងបានចូលរួមការតវ៉ាតាមដងផ្លូវដើម្បីបរិហាររដ្ឋាភិបាល។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ Basil Rajapaksa និងរដ្ឋមន្ត្រីក្រសួងធារាសាស្ត្រ Chamal Rajapaksa ស្ថិតក្នុងចំណោមអ្នកដែលបានលាលែងពីតំណែង រួមជាមួយនឹង រដ្ឋមន្ត្រីគឺរដ្ឋមន្ត្រីកីឡា Namal Rajapaksa ក៏ដូចគ្នាផងដែរ៕SP