ហុងកុង៖ មេដឹកនាំហុងកុងលោកស្រី Carrie Lam បានប្រកាសថា លោកស្រីនឹងមិនស្វែងរកអាណត្តិទីពីរនៅក្នុងតំណែងនោះទេ បន្ទាប់ពីការកាន់អំណាចរបស់លោកស្រីមានភាពចម្រូងចម្រាស ដែលបានមើលឃើញថា សេរីភាពជនស៊ីវិលជាច្រើននៃទឹកដីនេះត្រូវបានបំផ្លាញ។នេះបើតាមការចេញផ្សាយដោសារព័ត៌មានBCCនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
ក្នុងនាមជានាយកប្រតិបត្តិ លោកស្រី Lam លោកស្រីបានឱ្យដឹង រយៈពេលកន្លងមកនេះ ឥទ្ធិពលរបស់ ចិនកាន់តែខ្លាំងនៅក្នុងទីក្រុងហុងកុងហើយមានការតវ៉ាជាបន្តបន្ទាប់ ហើយការតវ៉ាដ៏ធំក្នុងឆ្នាំ 2019 ។ លោកស្រីបន្តថា "មានការពិចារណាតែមួយគត់ នោះគឺជាគ្រួសារ។ គ្រួសារនោះគឺជាអាទិភាពទីមួយ របស់ខ្ញុំ ទាក់ទងនឹងការពិចារណារបស់ខ្ញុំ។ ពួកគេគិតថា វាដល់ពេលខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញហើយ" ។
លោក John Lee អតីតអគ្គលេខាធិកាហុងកុងត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកជំនួសតំណែងដ៏ពេញចិត្តសម្រាប់លោកស្រី Lam។
សូមបញ្ជាក់ថា លោកស្រី Lam អាយុ 64 ឆ្នាំគឺជាជម្រើសដែលជ្រើសរើសដោយទីក្រុងប៉េកាំងក្នុងការចូលកាន់តំណែងក្នុងឆ្នាំ 2017 ៕SP