ជប៉ុន៖ រដ្ឋាភិបាលប្រទេសជប៉ុនបានទទួលយកជនភៀសខ្លួ នជនជាតិអ៊ុយក្រែនចំនួន ២០នាក់ដោយ ដឹកពួកគេតាមជើងហោះហើរពិសេសមួយចូលមកកាន់ទីក្រុងតូក្យូ នៅរសៀលថ្ងៃអង្គារ ទី៥ ខែមេសានេះ។ជនភៀសខ្លួនជាតិអ៊ុយក្រែនទំាង២០នាក់ដែលប្រទេសជប៉ុនទទួលយកមកនេះ មានអាយុចន្លោះពី៦ឆ្នំា និង២០ឆ្នំា រហូតដល់ទៅ៦៦ឆ្នំា ក្នុងនោះមានស្រ្តីអាយុ១៥ឆ្នំាម្នាក់ផង។

ការដឹកជញ្ជូនជនភៀសខ្លួនជាតិអ៊ុយក្រែនទំាង២០នាក់នេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយដ៏លេចធ្លោរួមជាមួយនឹងសហគមន៍អន្តរជាតិដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសជប៉ុនបានបង្ហាញភាពស្ទាក់ស្ទើរអស់ពេលយ៉ាងយូរនោះរួចមក មុនពេលសម្រេចចិត្តទទួលយកជនភៀសខ្លួនជាតិអ៊ុយក្រែននេះ។

ជនភៀសខ្លួនជនជាតិអ៊ុយក្រែនទំាង២០នាក់នេះផង ធ្វើឱ្យតួលេខជនភៀសខ្លួនជាតិអ៊ុយក្រែនកើនឡើងដល់៤០០នាក់ហើយ ដែលបានមកតំាងលំនៅដ្ឋាននៅក្នុងប្រទេសជប៉ុនចាប់តំាងពីការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននោះមក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ