នេប៉ាល់៖ អត្តពលលិកជនជាតិរុស្សី ប្រាំបួននាក់ត្រូវបានផ្តល់ការអនុញ្ញាតឱ្យឡើងកំពូលភ្នំនៅប្រទេសនេប៉ាល់នៅនិទាឃរដូវនេះ បើទោះបីជាមានការអំពាវនាវពីអ្នកការទូតអ៊ុយក្រែន និងអ្នកឡើងភ្នំដទៃទៀឱ្យឃាត់ពួកគេ រហូតដល់ប្រធានាធិបតីពូទីនបញ្ចប់សង្គ្រាម អ៊ុយក្រែនក៏ដោយ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានAljazeeraនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
កំណត់សម្គាល់ការទូតពីស្ថានទូតអ៊ុយក្រែនបានផ្ញើរលិខិតទៅដល់ប្រទេសនេប៉ាល់ដោយស្នើសុំឱ្យមានការពិនិត្យលើអត្តពលិករុស្ស៊ី ដោយលិខិតនោះបានសរសេរថា " ភាគីនេប៉ាល់ដ៏គួរឱ្យគោរពការស្នើសុំ ក្នុការហាមឃាត់ក្រុមឡើងភ្នំរបស់រុស្ស៊ីរហូតដល់ចុងបញ្ចប់នៃការលុកលុយរបស់រុស្ស៊ីចូលទៅក្នុងអ៊ុយក្រែន" ។
ប៉ុន្តែមន្ត្រីក្នុងប្រទេសនេប៉ាល់និយាយថា ពួកគេពុំមានសិទ្ធហាមឃាត់នោះទេ លុះត្រាតែភាគីរុស្សីមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ លោក Taranath Adhikari អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍របស់ប្រទេសនេប៉ាល់ ថា "មិនមាន គោលនយោបាយហាមឃាត់នោះទេ រហូតមកដល់ពេលនេះ" ។
លោកបន្ថែមថា "យើងជឿថាភ្នំរបស់យើងគឺជាទ្រព្យសម្បត្តិសកល ហើយប្រជាពលរដ្ឋនៃប្រទេសណាមួយដែលចង់ទៅលេងពួកគេដើម្បីទទួលបានសន្តិភាពគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នេះ ដរាបណាពួកគេធ្វើវានៅក្នុងបទប្បញ្ញត្តិផ្លូវច្បាប់របស់យើង"។
សូមបញ្ជាក់ថា សម្រាប់រដូវកាលឡើងភ្នំនិទាឃរដូវ ដែលជាធម្មតាមានរយៈពេលរហូតដល់ចុងខែឧសភា អ្នកឡើងភ្នំជនជាតិរុស្សីម្នាក់បានទទួលការអនុញ្ញាតឱ្យឡើងភ្នំ Annapurna I (8,091m) ខណៈដែលប្រាំបីផ្សេងទៀតត្រូវបានផ្តល់ការអនុញ្ញាតសម្រាប់កំពូលភ្នំក្រោម 6,500 ម៉ែត្រ៕SP