UN អំពាវនាវឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកផ្តល់ជំនួយ និងក្បួនរថយន្ត ដែលចេញទៅសង្គ្រោះប្រជាពលរដ្ឋអ៊ុយក្រែន
2 ឆ្នាំ មុន
អ៊ុយក្រែន៖ អ្នកនាំពាក្យម្នាក់របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិបានជួយដល់មនុស្សរហូត ៩០០.០០០ នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ។លោក Jens Laerke អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (ហៅកាត់ OCHA) នៃអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មាន ដោយអំពាវនាវឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិកជំនួយ និងក្បួនរថយន្ត ដែលចេញទៅសង្គ្រោះប្រជាពលរដ្ឋអ៊ុយក្រែន។។
ដោយឡែក លោក Jarno Habicht តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សចំនួន ៧២ នាក់ ត្រូវបានសម្លាប់ និង ៤០ នាក់ បានរងរបួសនៅក្នុងការវាយប្រហារចំនួន ៧៤ ដង លើកន្លែងថែទាំសុខភាពរហូតមកដល់ពេលនេះនៅក្នុងជម្លោះ៕ NR