ភ្នាក់ងារ FBI និយាយថា ពួក Hacker រុស្ស៊ី ស្កេនប្រព័ន្ធថាមពលរបស់សហរដ្ឋអាមេរិក ហើយបង្ក ការគំរាមកំហែងនាពេលថ្មីៗនេះ
អាមេរិក៖ មន្ត្រី FBI កំពូលមួយរូបបានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា ពួក Hacker រុស្ស៊ីបាននឹងកំពុងស្កេនប្រព័ន្ធរបស់ក្រុមហ៊ុនថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក ហើយការលួចចូលគាំទ្រដោយរដ្ឋ ប្រទេសរុស្ស៊ី បង្ហាញពីការគំរាមកំហែង "នាពេលថ្មីៗនេះ (Current)" ដល់សន្តិសុខជាតិសហរដ្ឋអាមេរិក។
លោក Bryan Vorndran ជំនួយការនាយកផ្នែកអ៊ីនធឺណេតរបស់ FBI បាននិយាយក្នុងអំឡុងសវនាការមួយនៅចំពោះមុខក្រុមអ្នកតំណាងសភាសហរដ្ឋអាមេរិកថា "ការគំរាមកំហែងពីប្រទេសរុស្ស៊ីក្នុងន័យព្រហ្មទណ្ឌ ក្នុងរដ្ឋ គឺពិតជាជាក់ស្តែង និងថ្មីៗនេះ" ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីការវាយប្រហារដោយឥតញញើតរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន សេតវិមាន និងក្រសួងយុត្តិធម៌ បានព្រមានក្រុមហ៊ុនអាមេរិកអំពីការស៊ើបការណ៍សម្ងាត់ ឆ្ពោះទៅរកការវាយប្រហារតាមអ៊ីនធឺណេត។
ជាងនេះទៅទៀត លោក Bryan Vorndran ប្រាប់សមាជិកសភាថា "ករណីនៃបណ្តាញស្កែនរុស្ស៊ី" នៅក្នុងវិស័យថាមពលរបស់សហរដ្ឋអាមេរិក បានកើនឡើងនាពេលថ្មីៗនេះ ហើយលោកបាននិយាយថា សកម្មភាពបែបនេះតំណាងឱ្យ "ដំណាក់កាលឈ្លបយកការណ៍" ដោយប្រទេសរុស្ស៊ី ដើម្បីព្យាយាមស្វែងយល់អំពីការការពាររបស់ក្រុមហ៊ុន និងថាតើវាមានភាពងាយរងគ្រោះដែលអាចត្រូវបានគេកេងប្រវ័ញ្ចដែរឬទេ។
លោកបានកត់សម្គាល់ថា "វាជាផ្នែកមួយដ៏សំខាន់បំផុតនៃការវាយប្រហារទាំងមូល" ដោយបន្ថែមនៅពេលក្រោយនៅក្នុងសក្ខីកម្មរបស់លោកថា រុស្ស៊ីតំណាងឱ្យ "សត្រូវតាមអ៊ីនធឺណេតមួយក្នុងចំណោមសត្រូវ ២ តាមអ៊ីនធឺណេតដែលមានសមត្ថភាពបំផុត ដែលយើងប្រឈមមុខជាសកល" និងជា "សត្រូវដ៏គួរឱ្យភ័យខ្លាច" ។
ជាក់ស្តែង កាលពីឆ្នាំមុន មុនការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានដោយបើកចំហលើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនគួរតែ "ដាក់កំហិត" ចំពោះការវាយប្រហារតាមអ៊ីនធឺណេត។ ការព្រមាននោះបានអនុវត្តទៅលើហេដ្ឋារចនាសម្ព័ន្ធ ១៦ ប្រភេទផ្សេងៗគ្នា ដែលជាការយោងជាក់ស្តែងចំពោះវិស័យចំនួន ១៦ ដែលត្រូវបានចាត់តាំងថាជាប្រភេទសំខាន់ដោយនាយកដ្ឋានសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក រួមទាំង ទូរគមនាគមន៍ ការថែទាំសុខភាព អាហារ និងថាមពល ជាដើម។
ចាប់តាំងពីពេលនោះមក លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមាជិកសភាថា លោកបានដឹងអំពីក្រុមហ៊ុន software ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលត្រូវបានកំណត់គោលដៅជាមួយនឹងការវាយប្រហារ។ លោកបានបន្តថា៖ «មានការចចារប្រឆាំងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ១៦ នោះ។ "ខ្ញុំមិនអាចនិយាយជាក់លាក់ទៅមួយណាទេ"។ NR