ថៃ៖ ខ្យល់ព្យុះបានបោកបក់លើភូមិចំនួន ៤០ ក្នុងឃុំចំនួន ២ នៃស្រុកបែនណារ៉ុង នៃខេត្តភាគឦសាននេះកាលពីរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញផ្ទះប្រមាណ ២០០ ខ្នង។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានBangkok Postនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ខ្យល់ព្យុះបានចាប់ផ្តើមបោកបក់ ប្រហែល ម៉ោង៥ល្ងាច ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងព្រិលធ្លាក់ និងខ្យល់បោកបក់នៅតំបន់ខ្លះ។ ដើមឈើ និងបង្គោលភ្លើងជាច្រើនដើមបានដួលរលំ បណ្ដាលឲ្យដាច់ភ្លើងក្នុងភូមិជាច្រើន។

ភូមិដែលរងគ្រោះខ្លាំងជាងគេគឺភូមិក្នុងឃុំបានឈួន និងឃុំបានភេត ដែលដំបូលផ្ទះជាច្រើនខ្នងត្រូវបានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យអ្នកស្រុករត់ទៅជ្រកកោនជាមួយសាច់ញាតិរបស់ពួកគេ ក្នុងនោះទ្វារកញ្ចក់នៅការិយាល័យរដ្ឋបាលឃុំ Ban Phet ក៏រងការខូចខាតផងដែរ។

មន្ត្រីស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មានភូមិចំនួន ៤០ ត្រូវបានវាយប្រហារដោយខ្យល់ព្យុះ និងផ្ទះជាង ២០០ ខ្នងខូចខាតជាសរុប។ការព្រមានត្រូវបានចេញសម្រាប់អ្នកស្រុកឱ្យត្រៀមខ្លួនសម្រាប់ព្យុះបន្ថែមទៀតនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ