មីយ៉ាន់ម៉ា៖យោធាមីយ៉ាន់ម៉ានិងរុស្ស៊ីបានរៀបចំក្បួនដង្ហែរដ៏ធំនៅក្នុងរដ្ឋធានីរបស់ប្រទេសខ្លួន ដែលមានលោកអគ្គមេបញ្ជាការជាន់ខ្ពស់ Min Aung Hlaing ជាអ្នកត្រួតពិនិត្យកងទ័ព ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

“រុស្ស៊ី និងមីយ៉ាន់ម៉ា មានទំនាក់ទំនងជិតស្និទ្ធ និងជាដៃគូដ៏សំខាន់ ហើយរុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធឥតឈប់ឈរដល់របបយោធាមីយ៉ាន់ម៉ា។ក្បួនដង្ហែរនេះបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងរបស់របបនេះជាមួយទីក្រុងម៉ូស្គូ ដែលជាប្រភពអាវុធដ៏ធំបំផុតរបស់ខ្លួន។ 

សម្រាប់ប្រទេសមីយ៉ាន់ម៉ាបើទោះបីជាកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីអង្គការសហប្រជាជាតិ តពីបទប្រព្រឹត្តអំពើឃោរឃៅ ដែលស្មើនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយក៏កំពុងទទួលរងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ផងដែរ។

កាលពីឆ្នាំមុន នៅពេលដែលឧត្តមសេនីយបានបង្ហាញពី កងកម្លាំងសន្តិសុខទូទាំងប្រទេសបានបើកការវាយប្រហារដ៍សាហាវទៅលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារខែកុម្ភៈ ដោយបានសម្លាប់ជនស៊ីវិលប្រហែល ១៦០ នាក់ក្នុងរយៈពេលតែមួយថ្ងៃ។

សូមបញ្ជាក់ថា ចាប់តាំងពីពេលនោះមក យោធាបានបង្រ្កាបប្រជាជនមីយ៉ាន់ម៉ាក្នុងការវាយប្រហារដោយហិង្សាជាបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សជិត២ពាន់នាក់គិតត្រឹមថ្ងៃទី ២៥ ខែមីនា វាក៏ប្រឈមមុខនឹងក្រុមឧទ្ទាមស៊ីវិល និងការបង្កើនការតស៊ូនៅតាមតំបន់ព្រំដែន ដែលខ្លួនបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចអស់ជាច្រើនទសវត្សរ៍មកហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ