អង់គ្លេស៖Paul និង Emma Heywood មកពី Winterbourne ក្នុងទីក្រុង Bristol មានគម្រោងចំណាយពេលមួយសប្តាហ៍ក្នុងការធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីដឹកជញ្ជូនមនុស្សទៅកាន់ប្រទេសអង់គ្លេស ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

លោកPaul ដែលមានអាយុ ៤៩ ឆ្នាំនិងលោកស្រី Emma អាយុ ៤៥ឆ្នាំជាអតីតអ្នកបើកបរ HGV មានបទពិសោធន៍បើកបរផ្លូវឆ្ងាយឆ្លងកាត់ប្រទេសជាច្រើន។លោកស្រី Heywood បាននិយាយថា “យើងមានយប់ត្រជាក់ខ្លាំងនៅប្រទេសអាឡឺម៉ង់។ក្នុងចំណោមទំនិញដែលពួកគេកំពុងដឹកជញ្ជូនមានសម្ភារសម្រាប់អ្នកដំណើររួមទាំងតុក្កតាសម្រាប់កុមារ និងអាហារ។

ក្នុងការប្រមូលប្រាក់ទិញឡានក្រុងនោះ មិត្តរបស់ពួកគេបានប្រមូលប្រាក់ សម្រាប់ទិញរថយន្តនិង ប្រេងសម្រាប់ការធ្វើដំណើរ ដើម្បីសន្សំប្រាក់ គូស្នេហ៍ទាំងពីរបានដេកនៅក្នុងឡានក្រុង ដោយចង្អៀតនៅចន្លោះជំនួយដែលពួកគេកំពុងដឹកជញ្ជូន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ