ចិន៖មន្ត្រីអាកាសចរណ៍បាននិយាយកាលពីថ្ងៃពុធបានឱ្យដឹងថា ប្រអប់ខ្មៅថតសំឡេងពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលបានធ្លាក់ក្នុងសប្តាហ៍នេះ ត្រូវបានគេរកឃើញថាបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅកន្លែងធ្លាក់នៅភាគខាងត្បូងប្រទេសចិន។នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានBBCនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

លោក Mao Yanfeng ប្រធានផ្នែកស៊ើបអង្កេតគ្រោះថ្នាក់នៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាប្រអប់ដែលបានរកឃើញនោះគឺជាប្រអប់មួយក្នុងចំណោមប្រអប់ពីរនៅលើយន្តហោះ។

លោក Mao Yanfeng បានបន្តថា៖ «រូបរាងខាងក្រៅរបស់ប្រអប់ខ្មៅត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ "នៅពេលដែលឧបករណ៍ថតសំឡេងទាំងពីរត្រូវបានរកឃើញ ហើយបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ យើងនឹងអាចដឹងបន្ថែមអំពីមូលហេតុនៃគ្រោះថ្នាក់នេះ"។

សូមបញ្ជាក់ថា ជើងហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ផ្ទុកអ្នកដំណើរ ១២៣នាក់ និងសមាជិកបុគ្គលិក ៩នាក់បានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang កាលពីរសៀលថ្ងៃចន្ទបន្ទាប់ពីចេញដំណើរពីទីក្រុង Kunming ដោយគ្មានអ្នកនៅរស់ណាម្នាក់ត្រូវបានរកឃើញឡើយរហូតមកដល់ពេលនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ