ប្រទេសបង់ក្លាដែស៖យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីកប៉ាល់ដឹកទំនិញបានបុកសាឡាងដែលដឹកមនុស្សរាប់សិបនាក់តាមបណ្តោយទន្លេមួយនៅខាងក្រៅរដ្ឋធានី Dhaka របស់ប្រទេសបង់ក្លាដែស។នេះបើតាមការចេញផ្សាយសារព័ត៌មានAljazeeraនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

មន្ត្រីសេវាអគ្គីភ័យ Rozina Akhter បាននិយាយថា ពួកគេមិនអាចកំណត់ថាតើមានមនុស្សប៉ុន្មាននាក់នៅលើសាឡាងនោះទេ តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានមនុស្សពី ៣០ ទៅ ៥០ នាក់នៅលើសាឡាង ដែលការប៉ះទង្គិចគ្នា នៅតំបន់ Narayanganj នៅឆ្ងាយបន្តិចពីទីក្រុង Dhaka កាលពីថ្ងៃអាទិត្យ។

ក្រុមអ្នកជួយសង្គ្រោះមកពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងការពារជនស៊ីវិលបានរកឃើញសាកសពកុមារពីរនាក់ ស្ត្រីពីរនាក់ និងបុរសម្នាក់ក្នុងទឹក ជនរងគ្រោះម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះដែរ អាជ្ញាធរស្រុក Monjurul Hafiz បាននិយាយថា បុគ្គលិកឆ្មាំឆ្នេរសមុទ្រ និងអ្នកមុជទឹកកំពុងជួយជាមួយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។គ្រោះថ្នាក់សាឡាងគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស ដោយអ្នកជំនាញបានបន្ទោសលើការថែទាំមិនល្អ ស្តង់ដារសុវត្ថិភាពធូររលុង និងការចង្អៀតណែននៃអ្នកធ្វើដំណើរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ