អ៊ុក្រែន៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy លោក Alexander Rodnyansky បាននិយាយថា អ៊ុយក្រែនសង្ឃឹមថា ប្រទេសចិននឹងដឹងថា ខ្លួនគួរតែដាក់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAl Jazeeraនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

លោក Alexander Rodnyansky បានប្រាប់ Al Jazeera ថាការធ្វើដូច្នេះនឹងជួយប្រទេសចិន "បង្កើតទំនាក់ទំនងកាន់តែមានសក្តានុពលជាមួយពិភពលោក" ក្នុងរយៈពេលវែង។“ហើយវាច្បាស់ណាស់ថាមានសារៈសំខាន់សម្រាប់ពួកគេ ជាងការគាំទ្រដល់ប្រទេសរុស្ស៊ី ដែលបានផ្តាច់ ខ្លួន ដោយឯកឯង និងកំពុងធ្លាក់ចុះយ៉ាងច្បាស់នៅពេលនេះ”។

សូមបញ្ជាក់ថា ជាប្រទេសជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ដូចគ្នា ចិននិងរុស្ស៊ីបានខិតចូលជិតគ្នា កាន់តែខ្លាំង។ នៅក្នុងជំនួបទេ្វភាគី នៅទីក្រុងប៉េកាំង នៅដើមខែ កុម្ភៈ ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីបានប្រកាសដៃគូជាយុទ្ធសាស្រ្តរុស្ស៊ី ចិន ដើម្បីទប់ទល់ឥទ្ធិពលរបស់អាមេរិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ