សិង្ហបុរី៖ការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន(CNB) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ថាបុរស ១៤ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនដែលបានធ្វើឡើងនៅថ្ងៃទី ១០ ខែមីនា និងថ្ងៃទី ១៦ ខែមីនា។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានCNAនៅថ្ងៃទី១៨មីនា ឆ្នាំ២០២២។
ក្នុងការឃាត់ខ្លួននេះ បានដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីនសរុបប្រហែល ២៨០ ក្រាម, កញ្ឆា ៥៤ ក្រាម និងគ្រាប់កញ្ឆា, ថ្នំាគ្រាប់គ្រវី៣៣គ្រាប់ ហើយនិងសារធាតុអាចផ្សំកើតទៅជាគ្រឿងញៀនទម្ងន់២៤៥ក្រាមទៀត។
តាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយសិង្ហបុរីដដែលបានលើកឡើងបន្តទៀតថា ជនសង្ស័យទំាងអស់នោះ រួមមានជនជាតិសិង្ហបុរីចំនួន៧នាក់ ជនបរទេសមានអាយុចាប់ពី២៨ឆ្នំាទៅ៦១ឆ្នំាចំនួន៧នាក់។
អគ្គនាយករង Aaron Tang នាយកផ្នែកស៊ើបការណ៍សម្ងាត់បាននិយាយថា វាជាទោសដ៏ ធ្ងន់ធ្ងរដែលបានរំលោភបំពានដល់ ក្រុមគ្រួសារនិងសហគមន៍របស់យើង។លោកបានបន្ថែមថា "អ្នកដែលមកលេង ឬរស់នៅក្នុងប្រទេសសិង្ហបុរីត្រូវតែគោរពតាមច្បាប់របស់យើង។ ប្រសិនបើមិនដូច្នេះទេពួកគេ ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងទោស" ។
នាឱកាសនោះដែរ ការិយាល័យគ្រឿងញៀនកណ្តាលបាននិយាយថា ការស៊ើបអង្កេតលើសកម្មភាពគ្រឿងញៀនរបស់ជនសង្ស័យកំពុងបន្ត។ប្រសិនបើមនុស្សម្នាក់ត្រូវបានរកឃើញថាមានពិរុទ្ធពីបទជួញដូរកូកាអ៊ីនលើសពី 30g គាត់អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតជាកាតព្វកិច្ច៕SP