ប្រទេសប៉េរូ៖តុលាការធម្មនុញ្ញកំពូលរបស់ប្រទេសប៉េរូបានសម្រេចថា អតីតប្រធានាធិបតី Alberto Fujimori អាចត្រូវបានដោះលែងពីពន្ធនាគារ ដែលត្រូវកាត់ទោសឱ្យដល់ឆ្នាំ ២០៣២ពីបទរំលោភសិទ្ធិមនុស្ស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
លោក Fujimori អាយុ ៨៣ ឆ្នាំធ្លាប់ត្រូវបានលើកលែងទោសនៅថ្ងៃណូអែលក្នុងឆ្នាំ ២០១៧។ ប៉ុន្តែ សាលាក្តីធម្មនុញ្ញបានបដិសេធការសម្រេចចិត្តដ៏ចម្រូងចម្រាសនោះ ក្រោមហេតុផលថាវាមានភាពមិនទៀងទាត់។ការសម្រេចចិត្តថ្មីកាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ការលើកលែងទោសឡើងវិញដែលត្រូវបានគេមើលឃើញថា អាណិតអតីតប្រធានាធិបតី Alberto Fujimori ដែលមានអាយុ៨៣ឆ្នាំរួចទៅហើយ។
ការសម្រេចចិត្តនេះបានបង្កឱ្យមានប្រតិកម្មខឹងសម្បារពីប្រធានាធិបតី Pedro Castillo ដែលជាគូប្រជែងនៃកេរ្តិ៍ដំណែលនយោបាយរបស់ Fujimori ដែលបានអំពាវនាវឱ្យតុលាការអន្តរជាតិ "ការពារការអនុវត្តយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព" ។ ប្រទេសប៉េរូជាសមាជិកនៃតុលាការសិទ្ធិមនុស្សអន្តរអាមេរិកាំងដែលមានមូលដ្ឋាននៅកូស្តារីកា។
សូមបញ្ជាក់ថាអតីតប្រធានាធិបតី Fujimori បានគ្រប់គ្រងប្រទេសប៉េរូនៅចន្លោះឆ្នាំ 1990 និង 2000ក្នុងអាណត្តិដំបូងរបស់គាត់ គាត់បានប្រែក្លាយសេដ្ឋកិច្ច និងបានបញ្ចប់រយៈពេលនៃអតិផរណាខ្ពស់ ប៉ុន្តែក្រោយមកគាត់ត្រូវបានកាត់ទោសពីបទរំលោភសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការបង្ក្រាបលើក្រុមទ័ពព្រៃ Shining Path ដ៏ឃោរឃៅ៕SP