អ៊ុយក្រែន៖មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥០០នាក់ត្រូវបានសម្លាប់ និង៦០០ អគារត្រូវបានបំផ្លាញចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួន។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានAljazeeraនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ទីក្រុងធំទីពីររបស់អ៊ុយក្រែន ដែលមានទីតាំងនៅភាគឦសានរបស់ប្រទេស ត្រូវបានទទួលរងនូវការទម្លាក់គ្រាប់បែកឥតឈប់ឈរដោយកងកម្លាំងរុស្ស៊ីទម្លាក់គ្រាប់បែកអស់រយៈពេលជាច្រើនសប្តាហ៍។ អភិបាលក្រុង Ihor Terekhov បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអង្គារថា អគារជាង ៦០០ត្រូវបានបំផ្លាញចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី។

ក្នុងនោះមាន“សាលារៀន មត្តេយ្យ មន្ទីរពេទ្យ គ្លីនិកត្រូវបានបំផ្លាញ។ កងទ័ពរុស្ស៊ីកំពុងបាញ់ផ្លោងមកលើដីនិងអាកាសឥតឈប់ឈរ»។កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីមិនទាន់បានជោគជ័យក្នុងការជុំវិញទីក្រុងធំនោះទេ ដោយលោកខាងលិចថា ពួកគេខ្វះខាតការផ្គត់ផ្គង់គ្រាប់រំសេវ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ