អ៊ុយក្រែ៖អ៊ុយក្រែនបានសរសើរភាពក្លាហានរបស់មេដឹកនាំអឺរ៉ុបបីនាក់ដែលបានធ្វើដំណើរដ៏គ្រោះថ្នាក់តាមផ្លូវដែកពីប៉ូឡូញទៅកាន់ទីក្រុង Kyiv ក្នុងការបង្ហាញការគាំទ្រមួយ ខណៈដែលទីក្រុងនេះបានរងការវាយប្រហារបន្ថែមទៀតពីរុស្ស៊ី។នេះបើតាមសារព័ត៌មានBBCនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ ស្លូវេនី និងសាធារណរដ្ឋឆេក បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅល្ងាចថ្ងៃអង្គារ ខណៈដែលបម្រាមគោចរបានចាប់ផ្តើមនៅទីក្រុង Kyiv។ក្រោយមក មេដឹកនាំឆេកបានប្រាប់ជនជាតិអ៊ុយក្រែនថា« ពួកគេមិនឯកាទេ»។

នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ ស្លូវេនី និងសាធារណរដ្ឋឆេក មេដឹកនាំលោកខាងលិចដំបូងគេដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពាន។

លោក Petr Fiala នាយករដ្ឋមន្ត្រីប្រទេសឆែក បានសរសេរក្នុងtweeterថា "យើងកោតសរសើរការប្រយុទ្ធដ៏ក្លាហានរបស់អ្នក" ។ "យើងដឹងថាអ្នកក៏កំពុងតស៊ូដើម្បីជីវិតរបស់យើងដែរ។ អ្នកមិនឯកោទេ ប្រទេសរបស់យើងឈរក្បែរអ្នក"។លោក Mateusz Morawiecki មេដឹកនាំប៉ូឡូញបាននិយាយថា អឺរ៉ុបនឹងមិនដូចមុនទេ ប្រសិនបើបាត់បង់អ៊ុយក្រែន។

អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Marcin Przydacz បានសារភាពថា ការធ្វើដំណើរនេះគឺប្រថុយប្រថាន ប៉ុន្តែវាមានតម្លៃទទួលយកសម្រាប់ជាប្រយោជន៍រួម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ