អ៊ុយក្រែន៖អ្នកកាសែតពីរនាក់ដែលធ្វើការឱ្យ Fox News ត្រូវបានសម្លាប់នៅខាងក្រៅទីក្រុង Kyiv ចំពេលមានការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន  រថយន្តរបស់ពួកគេត្រូវបាន "វាយប្រហារដោយភ្លើងឆេះ" ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

អ្នកថតរូប Pierre Zakrzewski និងផលិតករ Oleksandra Kurshynova ត្រូវបានសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេ នៅខាងក្រៅរដ្ឋធានីអ៊ុយក្រែន។ ក្រសួងការពារជាតិអ៊ុយក្រែនបានស្តីបន្ទោសកងទ័ពរុស្ស៊ីចំពោះការវាយប្រហារនេះ។

ពិធីកររបស់ Fox News លោក Bill Hemmer បានប្រកាសពីការស្លាប់របស់ Zakrzewski នៅលើកញ្ចក់ទូរទស្សន៍កាលពីព្រឹកថ្ងៃអង្គារ “ការបាត់បង់របស់គាត់គឺជាការបាត់បង់សោកសង្រេង  គាត់នៅជាមួយយើងអស់ជាច្រើនឆ្នាំ ទាំងសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី។ការស្លាប់របស់ Zakrzewski និង Kurshynova ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងចំណោមអ្នកកាសែតនៅក្នុងសង្គ្រាមកើនឡើងដល់ប្រាំនាក់ ក្នុងនោះមាន ផលិតករភាពយន្តអាមេរិក Brent Renaud បានស្លាប់កាលពីចុងសប្តាហ៍។

សូមបញ្ជាក់ថា មុនពេលការស្លាប់របស់ Zakrzewski និង Kurshynova ត្រូវបានបង្ហាញជាសាធារណៈ -ប្រធានសិទ្ធិមនុស្សរបស់សភាអ៊ុយក្រែន Lyudmyla Denisova បាននិយាយថាអ្នកកាសែតរាប់សិប នាក់បានរងរបួសហើយយ៉ាងហោចណាស់បីនាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានាពេលកន្លងមក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ