ម៉ូស្គូ៖ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាក្រុងម៉ូស្គូ និងបុគ្គលដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងការរំលោភសិទ្ធិមនុស្ស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

AFP បានរាយការណ៍ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារបានហាមឃាត់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មិនឱ្យចូលទៅក្នុងទឹកដីរបស់ខ្លួន ។ ការហាមប្រាមនេះក៏អនុវត្តចំពោះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ទណ្ឌកម្មបុគ្គលនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងកម្រិតខ្ពស់ ប្រសិនបើចាំបាច់។ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារបន្តរបស់ខ្លួនទៅលើអ៊ុយក្រែន។ កាលពីព្រឹកថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បានដាក់ ទណ្ឌកម្ម លើមេដឹកនាំយោធារុស្ស៊ី ក៏ដូចជាបុគ្គលដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងការរំលោភសិទ្ធិមនុស្សនេះ ។

ទណ្ឌកម្មចុងក្រោយបំផុតត្រូវបានដាក់ប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ីចំនួន ១១រូប រួមទាំងប្រធានឆ្មាំជាតិរុស្ស៊ី Viktor Zol otov ផងដែរ។ ការដាក់ទណ្ឌកម្មនេះរួមបញ្ចូលការបង្កកទ្រព្យសម្បត្តិណាមួយដែលពួកគេកាន់ក្នុងសហរដ្ឋអាមេរិក។ នៅថ្ងៃទី៨ខែមីនា លោក Biden បានប្រកាសថា ប្រទេសនេះនឹងហាមឃាត់ការនាំចូលប្រេង និងឧស្ម័នទាំងអស់ ពីប្រទេសរុស្ស៊ី។ 

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Putin បាននិយាយថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើរុស្ស៊ីគឺដូចជាការប្រកាសសង្រ្គាម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ