ឥណ្ឌូណេស៊ី៖ អាជ្ញាធរ ឥណ្ឌូណេស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ កាលពីដើមខែមីនានេះ បានសម្រេចហាមឃាត់ការជួញដូរឆ្កែទាំងស្រុងនៅក្នុងទីក្រុង Semarang។
ឥឡូវនេះ ក្រុង Semarang បានក្លាយជាក្រុងទីមួយនៃខេត្តជ្វាភាគកណ្តាល និងជាតំបន់ទី៥ ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលបានអនុម័តបទប្បញ្ញត្តិបែបនេះ។ វាបានធ្វើឱ្យខេត្តជ្វាភាគកណ្តាល ក្លាយជាខេត្តគំរូមួយសម្រាប់ខេត្តដទៃទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ីយកតម្រាប់តាម ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២១ រវាងប្រធាននាយកដ្ឋានកសិកម្ម និងសម្ព័ន្ធ Dog Meat Free Indonesia (DMFI) ដែលមានអង្គការ FourPaws ជាសមាជិក ហើយដែលលទ្ធផលនៃកិច្ចប្រជុំនោះបានឈានទៅដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើតឡើងនូវបទប្បញ្ញត្តិស្តីពីការហាមឃាត់ការជួញដូរសាច់ឆ្កែ នៅក្នុងទីក្រុង Semarang ៕