នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនាខាងមុខនេះ
2 ឆ្នាំ មុន
ភ្នំពេញ៖នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ ខែមីនាឆ្នាំ២០២២។
ឆ្នាំនេះកត់សំគាល់នូវខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា ដែលនោះជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ចេញក្រៅប្រទេសជាលើកដំបូងបំផុត។ ក្នុងឆ្នាំខួបអនុស្សាវរីយ៍នេះ យើងនឹងបន្តអភិវឌ្ឍនូវទំនាក់ទំនងក្នុងវិស័យសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសបុកផ្លូវការរបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជា៕SP