អ៊ុយក្រែន៖ លោកBrent Renaud អាយុ 50 ឆ្នាំគឺជាអ្នកកាសែតនិងអ្នកផលិតខ្សែភាពយន្ត បានស្លាប់បាត់បង់ជីវិតនៅអ៊ុយក្រែនដោយសារតែការវាយប្រហាពីរុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

មេប៉ូលិសក្រុង Kyiv លោក Andriy Nebytov បាននិយាយថា លោកBrent Renaud ត្រូវបានទាហានរុស្ស៊ីបាញ់ប្រហារ ក្នុងនោះមានអ្នកកាសែតពីរនាក់ផ្សេងទៀតបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីស្លាប់នេះ វាជាការស្លាប់លើកដំបូងរបស់អ្នកកាសែតបរទេសដែលយកព័ត៌មានសង្គ្រាមនៅអ៊ុយក្រែន។អ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតដែលរងរបួសគឺ Juan Arredondo បានប្រាប់អ្នកយកព័ត៌មានអ៊ីតាលីថាគាត់នៅជាមួយ Renaud នៅពេលដែលពួកគេត្រូវបានរងការបាញ់ប្រហារ។

គាត់និយាយនៅលើ Twitter ថា "យើងបានឆ្លងកាត់ស្ពានទីមួយនៅ Irpin ដើម្បីថតជនភៀសខ្លួនផ្សេងទៀតដែលចាកចេញ ហើយយើងបានចូលឡាន" ។"មាននរណាម្នាក់បានស្នើឱ្យនាំយើងទៅស្ពានមួយទៀតដើម្បី ត្រួតពិនិត្យតែ ពួកគេចាប់ផ្តើមបាញ់មកលើយើង។

 មិត្តរបស់ខ្ញុំគឺ Brent Renaud ត្រូវបានគេបាញ់ហើយ ទុកចោល... ខ្ញុំឃើញគាត់ត្រូវគេបាញ់ចំក។

លោក Renaud ជាអ្នកព័ត៌មានដែលបានចុះទៅយកព័ត៌មានពាក់ព័ន្ធសង្គ្រាមនៅ ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងហៃទី។ គាត់បានឈ្នះពានរង្វាន់ Peabody សម្រាប់ការងាររបស់គាត់នៅលើស៊េរីឆ្នាំ២០១៤ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ