អង់គ្លេស៖ ​គណៈកម្មាធិការ​គ្រោះមហន្តរាយ និង​គ្រាអាសន្ន (DEC) មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេសបាននិយាយកាលពី​ថ្ងៃ​សុក្រ​ថា រហូតមកដល់​ពេលនេះ​ពួកគេ​រៃអង្គាស​ថវិកា​បាន​ជិត​ ២០០​លាន​ដុល្លារអាមេរិកដើម្បី​ជួយ​ដល់អង្គការ​សប្បុរសធម៌​ ធ្វើការ​ជា​មួយ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និងបណ្តា​ប្រទេសជិតខាង​។នេះបើតាមកា រចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

 

​គណៈកម្មាធិការ​គ្រោះមហន្តរាយ​និង​គ្រាអាសន្ននិយាយថា ប្រាក់​ចំនួន​ ២៥​លាន​ដុល្លារ​ត្រូវបានផ្តល់​​ដោយ​រដ្ឋាភិបាលចក្រភព​អង់គ្លេស ខណៈ​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​នកាន់តែខ្លាំងឡើង​។

 

​ ​សូមបញ្ជាក់ថា គណៈកម្មាធិការ​សង្គ្រោះ​គ្រោះមហន្តរាយ បាន​ប្រមូលផ្តុំ​ទីភ្នាក់ងារ​មនុ​ស្ស​ធម៌​ចក្រភព​អង់គ្លេស​ធំ​បំផុត​ចំនួន ១៥ទីភ្នាក់ងារ ដែល​ក្នុងនោះ​មាន​កាកបាទក្រហម​អង់គ្លេ​ស ​អង្គការ​ជំនួយ​សកម្មភាព អង្គការ ​Oxfam និង​អង្គការ ​Save the Children ហើ​យ​សមាជិកចំនួន ១៣ទីភ្នាក់ងារក្នុងចំណោម​សមាជិក​ទាំងនេះ​កំពុងធ្វើការ​នៅ​អ៊ុយ​ក្រែ​ន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ