ឥណ្ឌា បាញ់មីស៊ីលធ្លាក់ដោយចៃដន្យចូលប៉ាគីស្ថានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីរដ្ឋធានី Islamabad
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបាញ់កាំជ្រួចហើយបានធ្លាក់ដោយដោយចៃដន្យចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែ "ដំណើរការខុសបច្ចេកទេស" ការឆ្លើយតបបែបនេះបន្ទាប់ពីប៉ាគីស្ថានបានកោះហៅបេសកជនឥណ្ឌាដើម្បីសួរនាំ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បីកថាខណ្ឌថា "នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ដំណើរការខុសបច្ចេកទេសបាននាំឱ្យមានការបាញ់កាំជ្រួចដោយចៃដន្យ" ។"វាត្រូវបានគេ ដឹងថា កាំជ្រួចបានធ្លាក់នៅតំបន់មួយនៃប្រទេសប៉ាគីស្ថាន។ ឧបទ្ទវហេតុនេះមិនមានការបាត់បង់អា យុជីវិតដោយសារគ្រោះថ្នាក់នេះទេ"។
មន្ត្រីប៉ាគីស្ថានបាននិយាយថា កាំជ្រួចនេះ បានធ្លាក់នៅជិតទីក្រុង Mian Channu ភាគខាងកើ តរបស់ ប្រទេស ដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ពីរដ្ឋធានី Islamabad ។
ការិយាល័យបរទេសរបស់ប្រទេសប៉ាគីស្ថានបានកោះហៅមន្ត្រីការទូតរបស់ឥណ្ឌានៅទីក្រុង Islamabad មកធ្វើការសួរនាំពាក់ព័ន្ធ ការរំលោភបំពានដែនអាកាសរបស់ខ្លួនដោយនិយាយថាឧបទ្ទវហេតុនេះអាចបង្កគ្រោះថ្នាក់ដល់ជើងហោះហើរ អ្នកដំណើរ និងជីវិតជនស៊ីវិល។រដ្ឋាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបានបញ្ជាឱ្យមានតុលាការស៊ើបអង្កេតកម្រិតខ្ពស់។
ប៉ាគីស្ថានបានព្រមានឥណ្ឌា "ឱ្យយកចិត្តទុកដាក់ចំពោះផលវិបាកមិនល្អនៃការធ្វេសប្រហែសបែបនេះ ហើយចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីជៀសវាងការកើតឡើងនៃការរំលោភបំពានបែបនេះនាពេលអនាគត" ៕SP