អ៊ុយក្រែននិង អង្គការយូណេស្កូបានចាត់វិធានការពារបេតិកភណ្ឌនៅកំពង់ផែសមុទ្រខ្មៅដែលជាទីតាំងប្រវត្តិសាស្ត្រ
អ៊ុយក្រែន៖ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចាប់ផ្តើមវាយលុកទីក្រុងនានារបស់អ៊ុយក្រែនដូចជា Mariupol សារមន្ទីរ និងអាជ្ញាធរក្នុងតំបន់បានប្រញាប់ប្រញាល់ដើម្បីការពារបេតិកភណ្ឌរបស់ពួកគេ ដោយបាន លួចលាក់ទុកនូវស្នាដៃសិល្បៈដ៏មានតម្លៃ រូបតំណាងសាសនា និងពង្រឹងបូជនីយដ្ឋានជាតិ។
បើតាមការចេញផ្សាយរបស់សារព័ត៌មានThe New York Time បានឱ្យដឹងថាមកទល់ពេលនេះនៅក្នុងទីក្រុងកំពង់ផែ Odessa នៃសមុទ្រខ្មៅ ជញ្ជាំងនៃបាវខ្សាច់កម្ពស់ជាច្រើនម៉ែត្រព័ទ្ធ ជុំវិញរូបសំណាក់Duke de Richelieu ដែលជាអភិបាលដើមសតវត្សទី១៩ ដែលបានជួយប្រែក្លាយ កំពង់ផែសមុទ្រខ្មៅទៅជាទីក្រុងទំនើបមួយ។
ក្រៅពីការមមាញឹករបស់កងទ័ពអ៊ុយក្រែន អង្គការយូណេស្កូបានក៏មានការព្រួយបារម្ភផងដែរដោយចាត់វិធានការក្នុងក្របខ័ណ្ឌ នៃអាណត្តិរបស់ខ្លួន ដើម្បីការពារវប្បធម៌ និងបេតិកភណ្ឌនៅក្នុងទីក្រុងនោះ ។លោក Audrey Azoulay, UN Educational and Scientific បាននិយាយថា "យើងត្រូវតែការពារបេតិកភណ្ឌវប្បធម៌ នៅ អ៊ុយក្រែន ជាសក្ខីភាពនៃអតីតកាល ប៉ុន្តែក៏ជាកាតាលីករសម្រាប់សន្តិភាព និងភាពស្អិតរមួត សម្រា ប់អនាគត ដែលសហគមន៍អន្តរជាតិមានកាតព្វកិច្ចការពារ និងអភិរក្ស" ។ អង្គការយូណេស្កូកំពុងទាក់ទងជាអចិន្ត្រៃយ៍ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជាជាមួយអ្នកជំនាញវ ប្បធម៌អ៊ុយក្រែន ដើម្បីវាយតម្លៃស្ថានភាព និងពង្រឹងការការពារសម្បត្តិវប្បធម៌។
នៅក្នុងទីក្រុងកំពង់ផែ Odessa នៃសមុទ្រខ្មៅមានរូបសំណាកដ៏ល្បីល្បាញនៅលើមហាវិថី Primorsky ត្រូវបានសាងសង់ក្នុងឆ្នាំ១៨២៨ និងជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ។ ក្នុងនោះក៏មានសាលល្ខោនអូប៉េរ៉ា Odessa ដ៏ល្បីនៅសតវត្សរ៍ទី១៩ របស់ជនជាតិអ៊ីតាលីដែលបានរួចពីការបំផ្លាញពីសង្គ្រាមលោកលើកទី២ ក៏ត្រូវបានហ៊ុព័ទ្ធជុំវិញដោយរបាំងបាវខ្សាច់ខណៈដែលរថយន្តយោធាមួយត្រូវបានចតនៅច្រកចូលរបស់វា។
ទាហានកំពុងយាមនៅជុំវិញកន្លែងសម្គាល់ប្រវត្តិសាស្ត្រ និងនៅតាមដងផ្លូវដែលនៅសេសសល់និងក្នុងកំពង់ផែក្រុង។ទាហានអាយុ ២៨ឆ្នាំ Andriy បាននិយាយថា៖ «រាល់សង្រ្គាមគឺជាគ្រោះមហន្តរាយ... យើងសង្ឃឹមថាវានឹងបញ្ចប់ក្នុងពេលដ៏ខ្លីបំផុត»៕SP