បុរសជនជាតិកាណាដាមកពីកងវរសេនាធំដ៏ល្បីល្បាញជំនាញខាងបាញ់កាំភ្លើងSniper សម្រេចចូលរួមជាមួយកងពលបរទេសរបស់អ៊ុយក្រែន
អ៊ុយក្រែន៖អ្នកជំនាញបាញ់កាំភ្លើង Sniperជើងចាស់ម្នាក់អតីតកងកម្លាំងប្រដាប់អាវុធកាណាដាបានចូលរួមក្នុងជួរកងពលបរទេសក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតី Zelenksky ឱ្យអ្នកប្រយុទ្ធបរទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានIndependent នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
Wali វ័យ៤០ឆ្នាំ គឺជាអតីតទាហាន Sniper ម្នាក់ក្នុងជួរកងទ័ពពិសេស Canadian Forces ហើយក៏ធ្លាប់ទទួលបានភាពល្បីល្បាញផងដែរ។ លោកបានចូលរួមជាមួយទាហានអ៊ុយក្រែន ដោយយកមកជាមួយកាំភ្លើង Snip របស់ខ្លួនដែលប្រើប្រាស់ជាច្រើនសមរភូមិមកហើយផងដែរ។ ទាំងសង្គ្រាមនៅអីរ៉ាក់ ទាំងសង្គ្រាមនៅអាហ្វហ្គានីស្ថាន លោក Wali សុទ្ធតែចូលបម្រើកងទ័ពទាំងអស់ បើនិយាយពីមនុស្សដែលលោកបានសម្លាប់វិញច្រើនមិនធម្មតានោះទេ។
ជាមួយគ្នានេះ លោកWali គាត់បានអង្វរសុំឱ្យអ្នកប្រយុទ្ធបន្ថែមទៀតចូលរួមជាមួយគាត់។គាត់បាននិយាយថា 'ឈប់ធ្វើសំងំស្ងៀម។ ចេញមក! យើងគ្មានពេលដើម្បីខ្ជះខ្ជាយទៀតទេ»។
គាត់បានអង្វរឱ្យពួកគេចេញមុខ ហើយណែនាំពួកគេឱ្យជិះយន្តហោះទៅកាន់ទីក្រុង Krakow ប្រទេសប៉ូឡូញ ជាកន្លែងដែលពួកគេអាចឆ្លងកាត់ព្រំដែន ដោយស្នើឱ្យពួកគេទាក់ទងគាត់នៅពេលពួកគេមកដល់៕SP