កប៉ាល់ដ៏ធំរុស្ស៊ីត្រូវបានបំផ្លាញដោយកងទ័ពអ៊ុយក្រែន នៅកំពង់ផែ ក្នុងក្រុង Berdyansk ដែលគ្រប់គ្រងដោយរុស្ស៊ី
អ៊ុយក្រែន៖ កងទ័ពជើងទឹកអ៊ុយក្រែន បានអះអាងថា ខ្លួនបានបំផ្លាញនាវារុស្ស៊ីឈ្មោះ Orsk មួយគ្រឿង ដែលត្រូវបានចតទុកនៅកំពង់ផែ ក្នុងក្រុង Berdyansk ដែលគ្រប់គ្រងដោយរុស្ស៊ី។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail.នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
រូបថត និងវីដេអូជាច្រើនបានបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ពេញកំពង់ផែ។ គ្រាន់តែបីថ្ងៃមុនការវាយប្រហារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានថតសកម្មភាពរបស់នាវាOrsk នៅកំពង់ផែដែលផ្ទុករថពាសដែក ដែលខ្លួនបាននិយាយថានឹងពង្រឹងកងទ័ពនៅតំបន់ Mariupol ក្បែរនោះ ដែលជំរុញឱ្យមានការរំពឹងទុកថាអ៊ុយក្រែនអាចប្រើវីដេអូនេះដើម្បីកំណត់គោលដៅនាវា។
លោក Sutton កងទ័ពជើងទឹកមួយរូបបានឱ្យដឹងថា វាជាកប៉ាល់ធំបំផុតដែលកងកម្លាំងអ៊ុយក្រែនបានវាយប្រហាររហូតមកដល់ពេលនេះវាជាការបាត់បង់ដ៏អាម៉ាស់មួយទៀតសម្រាប់កងទ័ពរបស់លោក Vladimir Putin។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីណាតូបាននិយាយថា ប្រទេសរុស្ស៊ីបានបាត់បង់បុរសរហូតដល់ ៤០០០០ នាក់ ត្រូវបានសម្លាប់និង រងរបួស ព្រមទាំងត្រូវបានចាប់ខ្លួនក្នុងរយៈពេលមួយខែនៃការប្រយុទ្ធគ្នា វាមានន័យថា កម្លាំងដែលនៅសេសសល់គឺប្រឈមនឹងហានិភ័យនៃការប្រយុទ្ធហើយការប្រយុទ្ធនឹងមិនមានប្រសិទ្ធភាព ។
គួររំលឹកផងដែរថា កាលពីថ្ងៃចន្ទ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានចូលចតលើកប៉ាល់ជំនួយការចុះចតដ៏ធំឈ្មោះ Orsk នៅកន្លែងចត។ទីក្រុងកំពង់ផែនេះត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីក្នុងអំឡុងពេលថ្ងៃដំបូងនៃសង្រ្គាមកាលពីខែមុន៕SP