កោះភ្នំភ្លើងព័រទុយហ្គាល់រងការរញ្ជួយដី២.០០០ ដង ខណៈអាជ្ញាធរត្រៀមជម្លៀសមនុស្សចេញបង្ការស្ថានភាពអាក្រក់កើតឡើង
ព័រទុយហ្គាល់៖ អាជ្ញាធរនៅលើកោះភ្នំភ្លើងព័រទុយហ្គាល់ បានបញ្ជាក់ពីការរងគ្រោះ ដោយការរញ្ជួយដីតូចៗរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយខ្លួនកំពុងរៀបចំផែនការជម្លៀសប្រជាជនក្នុងករណីដែលស្ថានភាពកាន់តែអាក្រក់ទៅៗ។
ចាប់តាំងពីថ្ងៃសៅរ៍មក ការរញ្ជួយដីប្រហែល ២.០០០ ដង ត្រូវបានកត់ត្រានៅលើ Sao Jorge ក្នុងប្រជុំកោះ Azores នេះបើយោងតាម លោក Luis Silveira អភិបាលក្រុងនៃក្រុង Velas បានប្រាប់អ្នកយកព័ត៌មាន។ជាក់ស្តែង មានការភ័យខ្លាចថា ការរញ្ជួយដីដែលមានកម្រិតពី ១,៦ និង ៣,៣ រ៉ិចទ័រ អាចបង្កឱ្យមានការរញ្ជួយកាន់តែខ្លាំង ឬការផ្ទុះភ្នំភ្លើង នេះបើយោងតាមមជ្ឈមណ្ឌលឃ្លាំមើលរញ្ជួយដីភ្នំភ្លើង CIVISA ក្នុងតំបន់បានបញ្ជាក់អោយដឹង។ហើយផែនការជម្លៀសប្រជាជនដែលនៅសេសសល់ទៅកាន់ Calheta ឬទៅកាន់កោះផ្សេងទៀតនឹងត្រូវបានធ្វើឱ្យសកម្មប្រសិនបើចាំបាច់។
លោក Celio Meneses លេខាធិការតំបន់ដែលទទួលខុសត្រូវសម្រាប់អាជ្ញាធរការពារស៊ីវិលបាននិយាយថា ការប្រកាសអាសន្នភ្នំភ្លើងដល់កម្រិត ៤/៥ មានន័យថា មាន "លទ្ធភាពពិតប្រាកដនៃការផ្ទុះអាចកើតមានឡើង" ។
គួររំលឹកថា Sao Jorge ជាកោះមួយក្នុងចំណោមកោះចំនួន ៩ ដែលបង្កើតជា Azores គឺជាជម្រករបស់មនុស្សប្រហែល ៨.៤០០ នាក់ និងជាផ្នែកកណ្តាលនៃប្រជុំកោះ ដែលរួមមានគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ Faial និង Pico ដែលជាភ្នំភ្លើងផងដែរ៕ NR