អាមេរិក៖មនុស្សម្នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួស ជាមួយគ្នានេះដែរ ក៏មានផ្ទះ អគារនានាត្រូវបានបំផ្លាញ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបោកបក់ពាសពេញរដ្ឋ Louisiana កាលពីយប់ថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំនៅក្នុងផ្នែកខ្លះនៃទីក្រុងប្រវត្តិសាស្ត្រ New Orleans ។នេះបើតាមការចេញផ្សាយរបស់សារប័ត៌មាន VOAនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២។

ពពកខ្មៅងងឹតដ៏ធំមួយដែលអណ្តែតលើផ្នែកនៃភាគខាងកើតនៃទីក្រុង New Orleans ខ្យល់ព្យុះបានបោកបក់ដំបូលផ្ទះជាច្រើនខ្នងរងការខូចខាត អាជ្ញាធរទាំងនៅទីក្រុង New Orleans និង St. Bernard Parish បានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានទទួលការហៅសង្គ្រោះបន្ទាន់នៃមនុស្សដែលជាប់នៅក្នុងផ្ទះរបស់ពួកគេ។

កម្លាំងព្យុះនេះបានផ្តាច់ចរន្តអគ្គីសនីនៅក្នុងតំបន់ ហើយក៏បានធ្វើឱ្យមនុស្សជាង ៥៤,០០០ នាក់គ្មានថាមពលនៅទូទាំងរដ្ឋតិចសាស់ រដ្ឋ Louisiana និងរដ្ឋ Mississippi ដែលនៅជិតខាង នេះបើយោងតាមគេហទំព័រ poweroutage.us ដែលប្រមូលទិន្នន័យពីឧបករណ៍ប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ