ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា «បើយើងធ្វើមិនល្អជាមួយប្រជាពលរដ្ឋ ពួកគាត់មិនខ្ចីបោះឆ្នោតឲ្យយើង» ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា រហូតដល់ពេលនេះ មានគណបក្សនយោបាយ ចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ១៧គណបក្ស។

សម្ដេច មានប្រសាសន៍ថា «អំណាចប្រជាពលរដ្ឋ យើងធ្វើមិនត្រូវ ធ្វើមិនល្អ គាត់មិនសប្បាយចិត្ត គាត់មិនខ្ជីបោះឆ្នោតឲ្យយើង អំណាចរបស់គាត់ និងសិទ្ធិធំណាស់ គាត់ថា មិនអីទេ លោកឯងមិនជួយខ្ញុំក៏បានដែរ ដល់ពេលបោះឆ្នោត ខ្ញុំមិនបោះឆ្នោតឲ្យ»។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ