(រុស្ស៊ី)៖  លោក Alexey Navalny តុលាការរុស្ស៊ីកាលពីថ្ងៃអង្គារបាន កាត់ទោសមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារស្រាប់ ឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ក្រោយរិះគន់លើ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២២។

មេបក្សប្រឆាំង លោក Navalny ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ បានច្រានចោលភាពស្របច្បាប់នៃដំណើរការនីតិវិធីកាត់ទោសខាងលើ ខណៈដែលលោកបានប្រើការបង្ហាញខ្លួនរបស់លោកក្នុងអំឡុងពេលសវនាការនេះ ដើម្បីបរិហារការឈ្លានពានរបស់ លោក ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន ដែលបានធ្វើឱ្យរុស្ស៊ីធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងឯកោអន្តរជាតិ។

គួរបញ្ជាក់ថា លោក Navalny វ័យ៤៥ឆ្នាំ ត្រូវបានឃុំខ្លួនតាំងពីខែមករា ឆ្នាំ២០២១មកម្លេះ នៅពេលលោកបានត្រឡប់ចូលប្រទេសវិញ ក្រោយព្យាបាលឱ្យជាពីការពុលថ្នាំពុលសរសៃប្រសាទនៅក្រៅប្រទេស ដែលរដ្ឋាភិបាលលោកខាងលិចថា ជាស្នាដៃរបស់សេវាកម្មសម្ងាច់លោក ពូទីន។ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់លោក Navalny ថា បានដើរតួជាភ្នាក់ងារលោកខាងលិច៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ