អាមេរិក៖លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កមុននេះ ទីក្រុងម៉ូស្គូគឺមិនអាចឈ្នះសង្រ្គាមនេះបានទេ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានAljazeeraនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
គាត់បានប្រាប់ទីក្រុងម៉ូស្គូថា «មិនយូរមិនឆាប់ វានឹងត្រូវផ្លាស់ប្តូរពីសមរភូមិទៅកាន់តុសន្តិភាព។ នេះគឺជៀសមិនរួច។ សំណួរតែមួយគត់គឺ៖ តើត្រូវបាត់បង់ជីវិតប៉ុន្មាននាក់ទៀត?
លោកបានបន្ថែមថា៖ «សង្គ្រាមមិនទៅណាលឿនទេ។ អស់រយៈពេលជាងពីរសប្តាហ៍ Mariupol ត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី ហើយបានទម្លាក់គ្រាប់បែក ផ្លោង និងវាយប្រហារដោយឥតឈប់ឈរ។តើធ្វើបែបនេះដើម្បីអ្វី? ប្រធានអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមានការចរចាជាបន្ទាន់ដោយនិយាយថាមាន "វាគ្រប់គ្រាន់ហើយគួរតែចូលតុចរចារ" សម្រាប់បទឈប់បាញ់ជាបន្ទាន់។
សូមបញ្ជាក់ថា បើតាមកាសែតរុស្ស៊ី Komsomolskaya Pravda បាននិយាយថា យោងតាមតួលេខរបស់ក្រសួងការពារជាតិរុស្ស៊ី ទាហានជិត ១០,០០០ នាក់របស់លោក ពូទីន ត្រូវគេរាយការណ៍ថា បានស្លាប់ ចាប់តាំងពីសង្គ្រាមជាមួយអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕SP