អ៊ុយក្រែន៖មេដឹកនាំនៃក្រុមយោធាឧទ្ទាមនៅ ដែលគេហៅថាDonetsk (DPR) ដែលបានធ្វើឧក្រិដ្ឋកម្មសង្រ្គាមដ៏ឃោរឃៅ និងការបាញ់ប្រហារ POWs អ៊ុយក្រែន ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ត្រូវបានបាញ់សម្លាប់នៅក្នុងសមរភូមិ ជិតទីក្រុង Volnovakha ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានDailyMailនៅថ្ងៃទី០៧ខែមីនា ឆ្នាំ២០២២។

មេទ័ពរុស្ស៊ី Vladimir Zhoga ដែលដឹកនាំកងវរសេនាតូច Neo-Nazi 'Sparta Battalion' ត្រូវបានសម្លាប់នៅទីក្រុង Volnovakha ប្រទេសអ៊ុយក្រែន បន្ទាប់ពីថ្ងៃទី ១១ នៃការលុកលុយរបស់រុស្ស៊ី ។លោក Vladimir Zhoga គឺជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីទី ៣ ដែលបានបាត់បង់ជីវិតនៅក្នុងការលុកលុយលើអ៊ុយក្រែនក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ។

លោក enis Pushilin ដែលជាអ្នកដឹកនាំក្រុមបំបែកខ្លួននៅទីក្រុង Donetsk បានបញ្ជាក់ពីការស្លាប់របស់ លោក Vladimir Zhoga តាម Telegram របស់គាត់។គាត់បានសរសេរថា "ថ្ងៃនេះមេបញ្ជាការកងវរសេនាតូចឈ្លបយកការណ៍ដាច់ដោយឡែក Sparta លោកVladimir Zhoga បានស្លាប់ដូចជាវីរបុរសនៅ Volnovakha" ។

ការស្លាប់របស់ Zhoga គឺជាការវាយប្រហារដ៏សំខាន់មួយទៀតសម្រាប់លោក ពូទីន បន្ទាប់ពីគាត់បានបាត់បង់មេទ័ពកំពូលពីររូបក្នុងសប្តាហ៍នេះ ហើយកងទ័ពរបស់គាត់បរាជ័យក្នុងការទទួលបានទឹកដីលឿនដូចការរំពឹងទុកពីមុន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ