(ភ្នំពេញ)៖បើទោះបីជាវិបត្តិកូវីដ-១៩ បាននឹងកំពុងរីករាលដាល យ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ជាក់ស្តែងដូចជាគម្រោងសាងសង់របស់ ក្រុមហ៊ុន សុវណ្ណារី វីឡាជាដើម បានបើកលក់ជាផ្លូវការនូវគម្រោងទី៥របស់ខ្លួនក្រោយទទួលបានជោគជ័យលើគម្រោងចំនួន៤រួចមកហើយ។

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ក្រុមហ៊ុន សុវណ្ណារី វីឡា បានបើកលក់ជាផ្លូវការនូវគម្រោងទី៥ ដោយមានការអញ្ជើញជាអធីបតិពីសំណាក់លោក ហែម ដារិទ្ធ អភិបាលនៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ  ជាមួយ លោកស្រី ហេង សុវណ្ណារី អគ្គនាយិការនៃក្រុមហ៊ុន សុវណ្ណារី វីឡា ព្រមទាំង លោក លោកស្រី ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើនដែលមកទស្សនាគម្រោងថ្មីនេះ។

ក្នុងឱកាសបើកគម្រោងផ្ទះវីឡាទំនើបទី៥របស់ខ្លួន លោកស្រី ហេង សុវណ្ណារី អគ្គនាយិការនៃ ក្រុមហ៊ុន សុវណ្ណារី វីឡា បានថ្លែងសន្ទរកថាស្វាគមន៍ចំពោះគណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម លោកស្រីសម្តែងនូវក្តីរំភើប រីករាយចំពោះការអញ្ជើញចូលរួមពីសំណាក់ គណៈអធីបតី និងអតិថិជនថ្មី-ចាស់ទាំងអស់ដែលមានវត្តមាននាពេលនេះ។  ជាមួយគ្នានេះលោកស្រី បានលើកឡើងពីវឌ្ឍន៍ភាពរបស់ បុរី សុវណ្ណារី វីឡាដោយគ្រាន់តែរយៈជិត២ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអាចអភិវឌ្ឍន៍ដល់ទៅ៥គម្រោងឯណោះ ។

 

សន្ទុះនៃការគាំទ្ររបស់អតិថជនបែបនេះហើយទើបធ្វើឱ្យក្រុមហ៊ុន សុវណ្ណារី វីឡា ប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនសន្យាបន្តរក្សា គុណភាព សោភ័ណ្ឌ ផាសុខភាព ស្តង់ដារសំណង់ឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ ក្រោមពាក្យស្លោក«ទំនុកចិត្តក្នុងការរស់នៅ» លើសពីនេះទៅទៀត សុវណ្ណារី វីឡា នឹងសាងសង់លំនៅដ្ឋាន ព្រមទាំងអភិវឌ្ឍន៍ហេរដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះ ផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើង ជាដើម ដើម្បីសម្រួលការរស់នៅរបស់អតិថិជនឱ្យមានផាសុខភាព និងសុភមង្គល។

 

លោក ហែម ដារិទ្ធ អភិបាលនៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍កោតសរសើរដល់ក្រុមហ៊ុន សុវណ្ណារី វីឡា ដែលបានបង្កើតគម្រោងជាច្រើនក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ដែលជាការទាក់ទាញការវិនិយោគ ក៏ដូចជាលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងនៅមូលដ្ឋាន ក្រោយបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អ ក៏ដូចជាលំនៅដ្ឋានពលរដ្ឋមានស្តង់ដារដែលជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់កាន់តែល្អប្រសើរជាងមុន។ ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌក៏មិនភ្លេច អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវដែលបានចូលរួម បង្កើនការប្រុងប្រយ័ត្ននូវជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខភិបាល៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ថាគម្រោងទី៥ សុវណ្ណារី វីឡាមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ស្ថិតនៅភូមិឃ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងតំបន់នេះដែរមានការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យជាច្រើនគួបផ្សំមានបូកបញ្ចូលនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុង គម្រោងបុរី គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍដីឡូត៏ជាច្រើនទៀត។

គម្រោងទី៥របស់សុវណ្ណារី វីឡា  មានប្រភេទវីឡា Sakura Villa , Luxury Villa និងជា ប្រភេទShop House ដោយក្រុមហ៊ុនមានថែមជូននូវកាដូរជាច្រើនដល់អតិថជន ដូចជា ការកាត់ប្លង់រឹងផ្ទឹរសិទ្ធជូន១០០% ទូដាក់ចានលើកក្រោម១ ឈុត ម៉ាស៊ីនត្រជាក់៤គ្រឿង ម៉ាស៊ីនបឺតក្លិន ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ និងរបងផ្ទះ៣ជ្រុងផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ