ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប បានចាត់ចែងក្រុមការងារទទួលដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរំលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចតំបន់ទន្លេសាប។
ជាក់ស្តែងគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទីថ្ងៃទី២៣ ខែធ្នូ ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមនៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានស ម្រេចនូវកា របោះបង្គោលព្រំតំបន់៣ និងលើកប៉ាណូដូចខាងក្រោម៖
១.បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៦៧៤ លើ ៨០២បង្គោល (យោងអនុក្រឹត្យលេខ១៩៧) ស្មើនឹង ៨៤ភាគរយ។
២.ក្រុមការងារបានលាបថ្នាំលើក្បាលបង្គោល លើកតម្រង់បង្គោល និងដាំបង្គោលថ្មី បានចំនួន ៣៧៣ ស្មើនឹង ៤៦,៥ភាគរយនៃបង្គោលសរុប ។
៣.ចំនួនបង្គោលបានចុះពិនិត្យដល់ទីតាំង ដែលបានបាត់ និងលិចក្នុងទឹកមាន ៣០១បង្គោល ស្មើនឹង ៣៧,៥ភាគរយនៃបង្គោលសរុប ។បង្គោលទាំងនេះ កំពុងដាំជាបណ្តើរៗ ឯបង្គោលមួយចំនួនទៀតនឹងបន្តដាំនៅពេលទឹកស្រក ។
៤.បង្គោលកំពុងបន្តចុះពិនិត្យមាន ១២៨បង្គោល ស្មើនឹង ១៦,០ភាគរយនៃបង្គោលសរុប ។
៥.ការងារលើកប៉ាណូសម្រេចបានចំនួន ២៨កន្លែង លើផែនការ ៥២កន្លែង ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ