លោក ប្រាយុទ្ធ ចាន់អូចាបញ្ជាឱ្យធ្វើរបងជុំវិញវិមានរដ្ឋាភិបាលឱ្យកាន់តែខ្ពស់ថែមទៀត រហូតដល់៤ម៉ែត្រ
2 ឆ្នាំ មុន
បាងកក៖លោក ប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្រ្តីប្រទេសថៃបញ្ជាឱ្យធ្វើរបងជុំវិញវិមានរដ្ឋាភិបាលឱ្យកាន់តែខ្ពស់ថែមទៀត រហូតដល់៤ម៉ែត្រខណៈរបងនៅពេលនេះ គឺមានកម្ពស់ប្រហែល ២ម៉ែត្រប៉ុណ្ណោះ ដោយសារការលើកឡើងម្តង ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ។
ប្រភពព័ត៌មានមួយបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យធ្វើនៅកម្ពស់ពី៣ ទៅ៤ ម៉ែត្រ។មន្ត្រីមន្ទីរសាធារណការ និងផែនការក្រុង បានចាប់ផ្តើមរៀបចំការងារ ដោយចុះអង្កេត របងបច្ចុប្បន្ន ។ពួកគេត្រូវបាន គេប្រាប់ឱ្យធានាថា ទិដ្ឋភាពនៃវិមានរដ្ឋាភិបាល មិនត្រូវបានរារាំង ដោយការដំឡើង របងនេះឡើយ ៕SP