វ៉េណេស៊ុយអេឡា៖គណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡាយកឈ្នះលើគណបក្សសង្គមនិយមដែលកំពុងកាន់អំណាចរបស់លោកNicolás Maduro ក្នុងបោះឆ្នោតនៅរដ្ឋកំណើតរបស់អតីតប្រធានាធិបតីលោកHugo Chavez។ 

បេក្ខភាពប្រឆាំងលោកSergio Garrido ឈ្នះការប្រកួតជាអភិបាលរដ្ឋនៅBarinas យ៉ាងងាយស្រួល ដោយទទួលបាន៥៥,៤ភាគរយនៃសំឡេងឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈលោកJorge Arreazaដែលជាបេក្ខជនមកពីបក្សកាន់អំណាចទទួលបាន ៤១,៣ ភាគរយ។

រដ្ឋភាគនិរតីBarinasជាកន្លែងដែលប្រធានាធិបតីលោកChavezកើត និងធំធាត់និងត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយសាច់ញាតិរបស់អតីតប្រធានាធិបតីរូបនេះរួមមានទាំងឪពុក និងបងប្អូនប្រុស២នាក់របស់លោក ចាប់តាំងពីជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ១៩៩៨។លទ្ធផលបោះឆ្នោតថ្មីនេះមានន័យថាជាលើកដំបូងក្នុងរយៈពេលជិត ២៥ ឆ្នាំដែលរដ្ឋBarinas ដែលគេចាត់ទុកថាជារំ យោលនៃ«បដិវត្តន៍បូលីវី»របស់លោកChavezនឹងមានអ្នកថ្មីគ្រប់គ្រង។

មេដឹកនាំប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់វ៉េណេស៊ុយអេឡា លោកJuan Guaidóប្រារព្ធ«ជ័យជម្នះជាវីរភាព» ទោះបីជាលោកតែងតែតស៊ូមតិ និងមិនចូលរួមក្នុងការបោះឆ្នោតកាលខែវិច្ឆិកាឆ្នាំ ២០២១នេះក្ដី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ