ភ្នំពេញ៖ ការប្រមូលផលស្រូវរដូវប្រាំង នារដូវប្រមូលផលខាងមុខនេះ អាចនឹងប្រឈមនឹងការធ្លាក់ចុះតម្លៃខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើងដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

ក្រសួងបានដាក់ចេញនូវវិធាការចំនួន៣ គឺជំរុញឲ្យមន្ទីរកសិកម្ម ណែនាំកសិករពីបច្ចេទេសផលិតស្រូវឲ្យបានទិន្នផលខ្ពស់, អំពាវនាវដល់អាជ្ញាធរខេត្តទំនាក់ទំនង ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវក្នុងតម្លៃសមរម្យ និង អំពាវនាវឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ ទិញស្រូវដោយផ្ទាល់ពីកសិករ ឬធ្វើកិច្ចសន្យាកសិកម្ម។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១-២០២២ កម្ពុជាប្រមូលផលស្រូវបានជាង១២លានតោន នាំចេញអង្ករបានជាង៦១ម៉ឺនតោន នាំចេញស្រូវបានជាង៣លានតោន។ តម្លៃស្រូវបានធ្លាក់បើធៀបនឹងឆ្នាំ២០ ២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ