វីរៈកណ្តុរហិតរកគ្រាប់មីន និងជាម្ចាស់មេដាយមាស ម៉ាហ្កាវ៉ា បានស្លាប់ហើយ ក្រោយចូលនិវត្តន៍ពីការងាររុករកគ្រាប់មីនអស់រយៈពេល៥ឆ្នាំនៅកម្ពុជា
ខេត្តសៀមរាប៖ សោកស្តាយបំផុត បន្ទាប់ពីធ្វើខួបកំណើតគម្រប់៨ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំ២០២១ វីរៈកណ្តុរហិតរកគ្រាប់មីន (Hero Rat ) ម៉ាហ្កាវ៉ា (Magawa) បានទទួលមរណភាពហើយកាលពីចុងសប្តាហ៍មុននេះ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការ APOPOរបស់ប្រទេសប៊ែលហ្សិក ។
ដោយចាប់កំណើតក្នុងប្រទេសតង់ហ្សានី នាទ្វីបអាហ្វ្រិកអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ាហ្កាវ៉ា ដែលទទួលបានការបណ្តុះបណ្តាលហិតរកគ្រាប់មីនដោយអង្គការ APOPO បានមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ។ រយៈពេល៥ឆ្នាំនៅកម្ពុជា វីរកណ្តុរ ម៉ាហ្កាវ៉ា បានរួមចំណែករុករកគ្រាប់មីនចំនួន៧១គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាង៧០ គ្រាប់ទៀតនៅក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
តាមរយៈពលិកម្មដ៍ធំធេងនេះ ម៉ាហ្កាវ៉ា ក៍ត្រូវបានអង្គការសត្វព្រៃមានមូលដ្ឋាននៅចក្រភាពអង់គ្លេស ផ្តល់ពានរង្វាន់មេដាយមាស ពោលគឺប៉ុន្មានខែមុនពេលចូលនិវត្តន៍ និងចាកចេញពីកម្ពុជាកាលពីខែ មិថុនា ២០២១។ភាគច្រើនមេដាយនេះត្រូវផ្តល់ដល់ជនស៊ីវិលដែលមានភាពក្លាហាន និងវីរភាព។ ប៉ុន្តែ ម៉ាហ្កាវ៉ា គឺជាសត្វដំបូងគេដែលបានទទួលពានរង្វាន់ក្នុងប្រវត្តិសាស្ត្រ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ