អង់គ្លេស៖សំណល់ហ្វូស៊ីលធំ និង​ពេញលេញបំផុតបំផុតរបស់ ichthyosaur(ត្រីនាគសមុទ្រ)​ត្រូវបានរ​កឃើ​​​​ញនៅក្នុងច​ក្រ​ភព​អង់គ្លេ​ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានVOAនាថ្ងៃទី ១១ ខែម​ករា ឆ្នាំ ២០២២។

Ichthyosaurs គឺជាសត្វល្មូនសមុទ្រដ៏ធំ មានរាងដូចសត្វផ្សោត ប៉ុន្តែវាមានទំហំអាចឡើងដល់ទៅ ២៥ ម៉ែត្រ។ហ្វូស៊ីលIchthyosaursនេះ មានប្រវែង១0 ម៉ែត្រត្រូវបានគេរកឃើញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០​២១​នៅក្នុងទឹក Rutland ហើយត្រូវបានគេគិតថាមានអាយុ ១៨0 លានឆ្នាំ។

ផូស៊ីលនៃពូជសត្វ ichthyosaurs មកពីក្នុងសម័យនេះគឺកម្របំផុត ប៉ុន្តែផូស៊ីលមួយ​នេះវិញ​ត្រូវបា​នរ​ក្សា​​ទុកយ៉ាងល្អ ក៏ព្រោះតែវាធ្លាប់រស់នៅបាតសមុទ្រ នៅពេលបាត់បង់ជីវិត។ នេះមានន័យថា ផ្នែកខា​ងមុ​ខនៃ​រាងកាយរបស់វាត្រូវបានកប់ចូលក្នុងភក់ ដែលជួយការពារវាពីការស៊ីរាងកាយទាំងមូលរបស់វា ពីសំ​ណា​ក់សត្វដទៃ។

លោក Joe Davis អ្នកអភិរក្សនៅ Leicestershire និង Rutland Wildlife Trust បានរកឃើញ ichthyosaur ក្នុងអំឡុងពេលរដូវប្រាំងដែលទឹកបឹងនោះបានហូរចេញពី កោះ Lake Ichthyosaursតែ​ង​ត្រូវបានគេហៅវាថាជានាគសមុទ្រ ដោយសារភ្នែក និងធ្មេញធំ អ៊ី ហើយបានផុតពូជប្រហែល ៩0 លាន ឆ្នាំមុន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ