រកឃើញសាកសពអ្នកបើកយន្តហោះចម្បាំង F-15 ជនជាតិ ជប៉ុនម្នាក់ដែលធ្លាក់ក្នុងពេល ហោះហើរហ្វឹកហាត់កាលពីខែមករា
2 ឆ្នាំ មុន
ជប៉ុន៖យោធាជប៉ុន នៅថ្ងៃទី១៣ ខែកុម្ភៈ បានរកឃើញសាកសពអ្នកបើកយន្តហោះចម្បាំង F-15 ម្នាក់ក្នុងចំណោមពីរនាក់ដែលបានបាត់ខ្លួនអំឡុងពេលហោះហើរហ្វឹកហាត់កាលពីចុងខែមករាកន្លងទៅ។ មកទល់នឹងពេលនេះ កងយោធាជប៉ុនក៏កំពុងតាមរកអ្នកបើកម្នាក់ទៀតផងដែរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានNHKចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ចំពោះការរកឃើញអ្នកបើកយន្តហោះនេះផងដែរមន្ត្រីជំនាញពុំបានបងា្ញ អត្តសញ្ញាណរបស់ជនរងគ្រោះឡើយ ហើយកងទ័ពអាកាសជប៉ុនអះអាងថា ប្រតិបត្តិការនៅតែបន្តដើម្បីរកសាកសពមួយទៀត។
ទាក់ទងការធ្លាក់នេះ ជប៉ុនមិនទាន់បង្ហាញពីមូលហេតុជាក់លាក់នៅឡើយទេ។ ព្រមគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏គ្មានផែនការផ្អាកការហោះហើរយន្តហោះ F-15 ដែរ៕SP