ប្រេស៊ីល៖ភ្ញៀវទេសចរណ៍យ៉ាងហោចណាស់៧នាក់បានស្លាប់ ហើយ៣២នាក់របួសនិង៣នាក់បាត់ខ្លួន បន្ទាប់ពីច្រាំងថ្មបានបាក់ធ្លាក់សង្កត់លើទូកដឹកភ្ញៀវទេសចរដែលកំពុងជិះកម្សាន្ត នៅក្នុងបឹងដែលជាតំបន់ទេសចរណ៍នៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការចុផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៨ខែមករាឆ្នាំ២០២២។

ក្រុមជួយសង្គ្រោះ រួមទាំងក្រុមអ្នកមុជទឹក និងសមាជិកនៃកងទ័ពជើងទឹកប្រេស៊ីល បានប្រញាប់ប្រ ញា ល់ទៅកាន់បឹងFurnasស្ថិតក្នុងរដ្ឋMinas Gerais ជាកន្លែងដែលអ្នកទេសចរភ័យស្លន់ស្លោ ខណៈបំ ណែកផ្ទាំងថ្មដ៏ធំមួយ បានរបេះចេញពីជ្រោះ ហើយធ្លាក់លើទូកដឹកភ្ញៀវទេសចរចំនួន៣គ្រឿង។វីដេអូនៃឧប្បត្តិហេតុត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍បានបង្ហាញពីទិដ្ឋភាពស្តែងនៃការបាក់ផ្ទាំងថ្ម បុកទូកកម្សាន្តជាច្រើនដែលមើលទៅគួរឱ្យស្រាវឆ្អឹងខ្នងយ៉ាងខ្លាំង ។

ប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោកJair Bolsonaro បានបញ្ជាក់ថាកងទ័ពជើងទឹកបានទៅកន្លែងកើតហេតុ ដើម្បីសង្គ្រោះជនរងគ្រោះនិងនាំជនរងគ្រោះមកព្យាបាល។ យ៉ាងណា ប្រតិបត្តិការសង្គ្រោះបានរងនូវការរំខាន ដោយបារម្ភខ្លាចមានផ្ទាំងថ្មរបេះធ្លាក់បន្ថែមទៀត៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ