អាមេរិក អង់គ្លេស អូស្ត្រាលី និងប្រទេសជាច្រើនទៀត ដកបុគ្គលិកការទូតរបស់ខ្លួនមួយចំនួនចេញពីប្រទេសអ៊ុយក្រែន ខណៈសភាពការណ៍តានតឹងកើនឡើង
2 ឆ្នាំ មុន
បរទេស៖ អាមេរិក អង់គ្លេស អូស្ត្រាលី និងប្រទេសជាច្រើនទៀត ដកបុគ្គលិកការទូតរបស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន ខណៈសភាពការណ៍តានតឹងកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ការសម្រេចចិត្តបែបនេះកើតមានឡើង បន្ទាប់ពីសេតវិមានព្រមានជាថ្មីថារុស្ស៊ីអាចវាយលុកអ៊ុយក្រែន ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈនេះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងកំពុងធ្វើការសន្និដ្ឋានថា សហសេវិកអាមេរិក និងអង់គ្លេស ប្រហែលជាដឹងពីសកម្មភាព ហឹង្សាមួយចំនួនដែលបានរៀបចំនៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចបំផ្លាញសន្តិសុខយ៉ាងធ្ងន់ធ្ងរ” ៕SP