រុស្សី៖ នៅទីបំផុតប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើ តអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើ បទ ទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ ការបើកប្រតិបត្តការយោធានេះ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Independent នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២.

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន  បញ្ជាក់ថា លោកកំពុងប្រមូលផ្តុំ កងទ័ពនៅតាមព្រំដែន មុនពេលការវាយលុកជាយុទ្ធសាស្ត្រ។ការផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Kiev និង Kramatorsk ។

នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយពីទីក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា គាត់ និងប្រជាជនរបស់គាត់ចង់បានសន្តិភាព លោកបានព្រមានថា មនុស្សរាប់ម៉ឺននាក់អាចត្រូវបានសម្លាប់ក្នុងជម្លោះនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ