ប្រទេសជប៉ុន អូស្ត្រាលី និងអាមេរិករួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ីក្រោយប្រទេសនេះបានរំលោភទៅលើដែនអធិបតេយ្យអ៊ុយក្រែន
ជប៉ុន៖លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ ឃីស៊ីដាក (Fumio Kishida) បាននិយាយនៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នំា២០២២នេះថា ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីអំពីសកម្មភាពរបស់រុស្ស៊ីធ្វើទៅលើប្រទេសអ៊ុយក្រែន ដែលក្នុងទណ្ឌកម្មនោះរួមមានការហាមឃាត់លើចេញសញ្ញាបណ្ណរុស្ស៊ីនៅក្នុងប្រទេសជប៉ុន និងការបង្កកទ្រព្យចរន្តមួយចំនួនរបស់បុគ្គលផ្ទាល់ខ្លួនជនជាតិរុស្ស៊ី។
លោកហ្វូមីអុ ឃីស៊ីដាកបានលើកឡើងបន្តទៀតថា សកម្មភាពរបស់រុស្ស៊ីបានរំលោភទៅលើដែនអធិបតេយ្យអ៊ុយក្រែន ហើយក៏អំពាវនាវសូមឱ្យប្រទេសរុស្ស៊ីវិលត្រឡប់មករកការពិភាក្សាតាមរយៈយន្តការការទូតវិញ។ ជប៉ុន បាននិងកំពុងតែត្រៀមចាត់វិធានការណ៍បន្ថែមទៀតទៅលើរុស្ស៊ី ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាក្រក់ឡើងៗនោះ។
ចំណែកប្រធានាធិបតីអាមេរិកលោក Joe Biden បានកាត់ផ្តាច់រដ្ឋាភិបាលរុស្ស៊ីពីស្ថាប័នហិរញ្ញវត្ថុអន្តរ ជាតិកាលពីថ្ងៃអង្គារម្សិលមិញហើយបានដាក់ទណ្ឌកម្មលើធនាគារធំៗចំនួន២របស់រុស្ស៊ី ដោយប្រកាសថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន «ជាការរំលោភយ៉ាងខ្លាំងទៅលើច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះដែរក៏មានប្រទេសក្នុងតំបន់អ៊ឺរ៉ុបផ្សេងទៀតកំពុងតែ ចូលរួមដាក់ទណ្ឌកម្មបន្តបន្ទាប់ ក្នុងនោះមានអូស្ត្រាលី ផងដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មានថាអូស្ត្រាលី តែងតែងើបឈរប្រឆាំងនឹងការយាយី ហើយយើងនឹងរួបរួមជាមួយនឹងដៃគូរបស់យើងប្រឆាំងនឹងរុស្ស៊ី។ ខ្ញុំរំពឹងថា នឹងមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៀត។ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះនៃដំណើរការដាក់ទណ្ឌកម្មនេះ៕SP