អាមេរិក៖ សវនាការ​រយៈពេល ​៤​ថ្ងៃ​ក្នុង​សំណុំ​រឿង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ពី​សំណាក់​យោធា​សហភាព​មី​យ៉ាន់​ម៉ា​ឆ្នាំ២០១៧ លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​បើក​កាលពី​រសៀល​ថ្ងៃ​ចន្ទ នៅ​ឯ​តុលាការ​យុ​ត្តិ​​ធម៌​​អន្តរជាតិ (ICJ)​។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី២២ ខែកុម្ភៈ​ឆ្នាំ២​០២​២។

ដើម្បី​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ពួកគេ​ជឿ​ថា ករណី​សំណុំរឿង​ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ​ដោយ​ប្រទេ​ស​អាហ្វ្រិក ហ្គំ​ប៊ី តំណា​ង​​​ឱ្យបណ្ដា​ប្រទេស​មូ​ស្ល៊ី​ម​គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។

 ប្រទេស​ហ្គំ​ប៊ី​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ឆ្នាំ២០១៩ ដោយ​ចោទ​ប្រកា​ន់​​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​បទ​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​ លើ​ជនជាតិភាគតិច​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា។ ក្រុម​មេធាវី​តំណាង​ឲ្យ​របប​សឹក​មី​យ៉ាន់​ម៉ា​បាន​ព្យាយាម​ច្រានចោល​ករណី​ចោទប្រកាន់​នេះ នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ទាត់ចោល​ថា​ ខ្វះ​យុត្តាធិការ ឬ​ភាព​ស្រប​ច្បាប់​។​

 មេធាវីលោក Christopher Staker បាន​ប្រកែក​ថា តុលាការ​អាច​ត្រឹមតែ​ស្ដាប់​សំណុំរឿង​រវាង​រដ្ឋ​នានា​តែ​ប៉ុណ្ណោះ ហើយ​ថា ប្រទេស​ហ្គំ​ប៊ី​បាន​កំពុង​ធ្វើ​សកម្ម​ភាពជា​អ្នកតំណាង​ឲ្យ​អង្គការ​មូ​ស្ល៊ី​ម។ ហើយ​ក្រុម​តុលាការ​សម្រាប់​ប្រទេស​ហ្គំ​ប៊ី​គ្រោង​នឹង​ឆ្លើយ​តប​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​៕​SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ