នីហ្សេរីយ៉ា៖ កុមារចំនួន ៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនីហ្សេរីយ៉ានៅក្នុងការវាយប្រហារតាមអាកាសដោយកងទ័ពនីហ្សេរីយ៉ា។នេះបើតាមការឱ្យដឹងរបស់អភិបាលតំបន់ Maradi របស់ប្រទេស Niger បានប្រាប់ AFP នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
អភិបាលខេត្ត Chaibou Aboubacar បាននិយាយថា មនុស្ស៤នាក់បានស្លាប់ភ្លាមៗ ហើយ៣នាក់បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យការវាយប្រហារបានកើតឡើងនៅក្នុងភូមិ Nachade ។មន្ត្រីនីហ្សេរីយ៉ាបាននិយាយថាចំពោះការស្លាប់នេះ មន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេតហើយ។ ក្នុងនោះលោកបញ្ជាក់ថា «ឪពុកម្តាយរបស់ជនរងគ្រោះកំពុងចូលរួមក្នុងពិធីមួយ ហើយ "ក្មេងៗប្រហែលជាកំពុងលេង" នៅពេលដែលពួកគេរងការវាយប្រហារតាមផ្លូវអាកាសនោះ។
ប្រទេសនីហ្សេរីយ៉ា បាននិងកំពុងធ្វើប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលទទួលខុសត្រូវចំពោះរលកនៃការចាប់ជំរិត និងការសម្លាប់នៅក្នុងតំបន់។ចាប់តាំងពីឆ្នាំ ២០១៨ នីហ្សេរីយ៉ាបានពង្រឹងការល្បាតយោធានៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសនីហ្សេរីយ៉ា ដើម្បីការពារការលុកលុយរបស់ក្រុមក្មេងទំនើង។
សូមបញ្ជាក់ថា ការស្លាប់របស់កុមារទាំងនេះ កើតឡើងតែបីខែប៉ុណ្ណោះ បន្ទាប់ពីកុមារ ២៦នាក់ដែលមានអាយុពី ៥និង ៦ឆ្នាំបានស្លាប់នៅក្នុងអគ្គីភ័យនៅសាលារៀនមួយក្នុងទីក្រុង Maradi ៕SP