រុស្សី៖ក្រុមហ៊ុនឯកជនមួយរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា«បើតាម រូបភាពពី​ផ្កាយរណបបង្ហាញពីការដាក់ពង្រាយរថពាសដែក និងកងទ័ពថ្មីជាច្រើនកន្លែងពីយោធភូមិភាគ​រុស្ស៊ី​នៅជិតព្រំដែនជាមួយអ៊ុយក្រែន  ដែលបង្ហាញពីការបង្កើនការត្រៀមខ្លួនខាងយោធា»។

 សកម្មភាពថ្មីនេះកើតឡើងនៅពេលដែលរុស្ស៊ីបានពង្រីកសមយុទ្ធយោធានៅក្នុងប្រទេសបេឡារុស្ស ដោយបង្កើនការភ័យខ្លាចក្នុងចំណោមមហាអំណាចលោកខាងលិចជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅ​អ៊ុយក្រែន។ ជាក់ស្តែង រូបភាពដែលចេញផ្សាយដោយ Maxar Technologies ដែលមានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានតាមដានការកសាងកងកម្លាំងរុស្ស៊ីអស់ជាច្រើនសប្តាហ៍ ប៉ុន្តែមិនអាចផ្ទៀងផ្ទា​ត់​ជាលក្ខណៈឯករាជ្យដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានទេ។

 យ៉ាងណាម៉ិញ Maxar Technologies បាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃអាទិត្យថា "ស​កម្ម​ភា​ពថ្មីនេះតំណាងឱ្យការផ្លាស់ប្តូរគំរូនៃការដាក់ពង្រាយក្រុមប្រយុទ្ធដែលបានសង្កេតឃើញពីមុន (រថ​​ក្រោះ​​​ រថពាសដែក កាំភ្លើងធំ និងឧបករណ៍ជំនួយ)" ។ការដាក់ពង្រា​យក្រុមប្រយុទ្ធដ៏​​ធំ​ជាច្រើន​ត្រូវបា​ន​គេសង្កេតឃើញនៅជុំវិញយោធភូមិភាគនៅ Soloti ប្រទេសរុស្ស៊ី គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ យោងតា​ម​រូ​បភាពពីផ្កាយរណប Maxar បានអោយដឹង។

 ដោយឡែក រូបភាពកាលពីថ្ងៃអាទិត្យបានបង្ហាញពីអង្គភាពប្រយុទ្ធ និងឧបករណ៍ជំនួយភាគច្រើននៅ Soloti បានចាកចេញ។ ក្រុមហ៊ុនក៏បាននិយាយថា ផ្លូវរថយន្តធំទូលាយ និងក្បួនរថយ​ន្តពាសដែ​ក​មួ​យចំ​នួនត្រូវបានគេឃើញពាសពេញតំបន់នោះ។

 គ្រឿងបរិក្ខារមួយចំនួនក៏ត្រូវបានដាក់ពង្រាយនៅភាគខាងកើតនៃតំបន់ក្បែរ Valuyki នៃប្រទេសរុស្ស៊ី ក្នុងចំ​ការប្រហែល ១៥ គីឡូម៉ែត្រ (៩ ម៉ាយល៍) ភាគខាងជើងនៃព្រំដែនអ៊ុយក្រែន។ Maxar ក៏បាននិ​យាយ​ទៀតថា ការដាក់ពង្រាយថ្មីមួយចំនួនក៏ត្រូវបានគេមើលឃើញនៅភាគពាយព្យនៃទីក្រុង Belgorod នៃប្រទេសរុស្ស៊ីផងដែរ។ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ