តុលាការយោធាមីយ៉ាន់ម៉ាដាក់ទោសនាយករដ្ឋមន្ត្រី ដែលបណ្តេញចេញពីតំណែង ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទពុករលួយ
មីយ៉ាន់ម៉ា៖ តុលាការរបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងក្នុង តំបន់ Bago ឱ្យជាប់ពន្ធនាគារ រយៈពេល ២០ឆ្នាំ ដោយចោទប្រកាន់ ពីបទពុករលួយ។នេះបើយោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
របបយោធាកាលពីថ្ងៃសុក្របានផ្សាយថា នាយករដ្ឋមន្រ្ដីមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលរដ្ឋប្រហារកាលពីឆ្នាំមុន ត្រូវបានរកឃើញថា មានពិរុទ្ធលើការចោទប្រកាន់ទាំង ៧ដែលគាត់បានប្រឈម។
ក្នុងចំណោមនាយករដ្ឋមន្រ្តីនៅតំបន់ និងរដ្ឋចំនួន ១៤ ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលមកពីគណបក្ស NLD គឺ មានចំនួន ១៣នាក់ត្រូវបានឃុំខ្លួននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយនៅតែស្ថិតក្នុង ការឃុំឃាំង ដោយយោធា ពន្ធនាគារ ឬក្រោមការឃុំខ្លួនក្នុងផ្ទះ។ ប្រមុខរដ្ឋ Chin ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនឆ្លងព្រំដែន ចូលប្រទេសឥណ្ឌា៕SP