បុរសជនជាតិអង់គ្លេសអាយុ ៣៥ឆ្នាំម្នាក់រងការ វាយប្រហារដោយត្រីឆ្លាមដ៏សាហាវជាលើកដំបូងនៅទីក្រុងស៊ីដនី
អូស្ត្រាលី៖ ឆ្នេរដ៏ពេញនិយមមួយនៅទូទាំងទីក្រុងស៊ីដនី ត្រូវបិទនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកហែលទឹកម្នាក់បានស្លាប់ដោយសារ តែការវាយប្រហារពីត្រីឆ្លាមដ៏រន្ធត់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន News.com នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកហែលទឹក និងអ្នកនេសាទរាប់សិបនាក់បានឃើញទិដ្ឋភាពដ៏រន្ធត់ ខណៈដែលជនរងគ្រោះបាន ចំណាយពេលចុងក្រោយរបស់គាត់ស្រែករកជំនួយ និងព្យាយាមប្រយុទ្ធជាមួយត្រីឆ្លាម ។
បុរសរូបនេះកំពុងហែលទឹកនៅ Buchan Point ក្បែរឆ្នេរ Little Bay ប្រហែលម៉ោង ជិត៥ល្ងាចថ្ងៃពុធ នេះជាហេតុការណ៍ដ៏សាហាវលើកដំបូងបានកើតឡើងការវាយប្រហាពីត្រីឆ្លាមមិនដែលកើតមានទាល់តែសោះ ក្នុងរយៈពេលជិត៦0ឆ្នាំកន្លងមកនេះ ។ប៉ូលីសបានឱ្យដឹងថា សពរបស់ជនរងគ្រោះត្រូវបានរកឃើញ ខណៈដែលត្រីឆ្លាមនោះមិនទាន់ត្រូវបានរកឃើញនៅឡើយ ។
ប៉ូលីស និងក្រុមសង្គ្រោះបន្ទាន់បានបន្តស្វែងរកត្រីឆ្លាមពេញមួយយប់ ដោយបិទឆ្នេរសមុទ្រពី Coogee ពីឆ្នេរសមុទ្ររហូតដល់ Cronulla នៅភាគខាងត្បូងនៃទីក្រុងស៊ីដនី។លោក George Shales របស់ Surf Life Saving បាននិយាយថា ឆ្នេរសមុទ្រត្រូវបានគេរំពឹងថានឹងបិទយ៉ាងហោចណាស់ ២៤ម៉ោង។សេវាសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់ពីអ្នកមើលរាយការណ៍ពីការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនេះ៕SP