មនុស្ស ៣នាក់ស្លាប់នៅហ្គាតេម៉ាឡា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ បង្កឱ្យមានការបាក់ដី
ប្រទេសហ្គាតេម៉ាឡា៖ អាជ្ញាធរនៃប្រទេសហ្គាតេម៉ាឡានៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយ ដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ ភាគខាងលិចនៃប្រទេស ដោយបង្កផលប៉ះពាល់ ដល់ប្រ ជាជនរាប់ម៉ឺននាក់ ខណៈមនុស្ស៣នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន CAN នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមអាជ្ញាធរក្វាតេម៉ាឡា គ្រោះរញ្ជួយដីខាងលើនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីហ្គាតេម៉ាឡា ស៊ីធី និងមានជម្រៅរញ្ជួ យទៅក្នុងដី ៨៤គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះក៏បាន បង្ក ឱ្យមានគ្រោះរអិលបាក់ដីផងដែរ ដោយ បណ្ដាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត ក៏ដូចជាធ្វើឱ្យប្រជាជន ៣១,៣០០នាក់ គ្មានអគ្គិសនីប្រើប្រាស់។
ចំណែកឯ ស្ត្រី ៣នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារតែគាំងបេះដូង ដែ លមា ន ជាប់ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនេះ។ប៉ុន្តែអាជ្ញាធរក្វាតេម៉ាឡា មិនបានបញ្ជាក់លម្អិតថាតើវា មានទំនា ក់ទំនងគ្នាយ៉ាងមេចនោះទេ៕SP